លោកប៉ាងយៀតប្រធានកិត្តិយសអនុប្រធាន. អនុសាខាកាកបាតក្រហមស្រុកគូលែនបានយកអំណោយជូនព្រះសង្ឃគង់នៅចាំវត្តឥនន្ទមុន្នីសុវណ្ណគីរីខ្នគោល

0

ព្រះវិហារ. អនុសាខាកក្រកកម្ពុជាស្រុកគូលែន ៖នៅព្រឹកថ្ងៃ​ សៅរិ៍២កេីតខែ​ អស្សុជ​ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែ កញ្ញា​ ឆ្នាំ២០២០ នេះ លោក​ប៉ាង​ យៀត​ ប្រធានកិត្តិយសអនុប្រធានអនុសាខាកាកបាតក្រហមស្រុក បាននាំយកអំណោយជូន​ ព្រះសង្ឃ​ គង់នៅវត្តឥនន្ទមុន្នីសុវណ្ណគីរីខ្នងគោល​
ដែលមានអគីភ័យឆាបឆេះ
នៅវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ត្រង់ចំណុចភូមិបេងដូប)ឃុំស្រយង់។ករណីបណ្តាលមកពីភ្លើងទៀនបណ្តាលអោយខូចខាតនូវសម្ភារះដែលនៅក្មុងកុដិទាំងស្រុងនៅភូមិ​ បេងដូប ឃុំ​ ស្រយង់ស្រុកគូលែន ខេត្តព្រះវិហារ ។

នៅក្នុងឱកាសនោះដែរ លោកប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកគូលែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនគ្រប់ទីកន្លែង​ (ទីណាមានទុក្ខទីនោះមានកាកបាតក្រហមកម្ពុជា)

សម្ភារផ្តល់ជូនរួមមាន៖ អង្ករ ៧៥គីឡូក្រាម មី ៣កេះ​ ត្រីខ ៣យួរ ទឹកស៊ីអ៉ីវ ៣យួរ ឃីត១កញ្ចប់​ តង់១​ និងថវិកាចំនួន ៣២០.០០០៛
ដោយសែមឡុំ