សពជនរងគ្រោះកើនដល់៨នាក់នឹងអ្នករងរបួស៣នាក់ក្នុងហេតុការរន្ទះបាញ់ត្រូវបានទទួលការឧបត្ថមថវិការពីសំណាក់សម្តេចក្រឡាហោមស.ខេង

0

ខេត្តបាត់ដំបង÷នៅរសៀលថ្ងៃទី១៨ខែកញ្ញាលោកងួន.រតនៈអភិបាលនៃគណះអភិបានខេត្តបាត់ដំបងបានដឹកនាំមន្ត្រីរាជការក្រោមឱវ៉ាទមួយចំនួនចុះសួរសុខទុក្ខក្រុមគ្រួសារសពនឹងអ្នករងរបួសក៏ដូចជាចូលរួមក្នុងពិធីបុណ្យដើម្បីជួយរំលេកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសពទាំងអស់ផងដែរ។ក្នុងនោះលោកអភិបាលក៏បាននាំយកនូវថវិកានឹងសាររំលែកទុក្ខពីសំណាក់សម្តេចក្រឡាហោមស.ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីប្រគល់ជូនដល់ក្រុមគ្រួសារសពទាំង៨នាក់រួមនឹងអ្នករងរបួសចំនួន៣នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកផងដែរ។

ឆ្លៀតនៅក្នុងពិធីបុណ្យនេះដែរលោកជា.សម្បត្តិអភិបាលស្រុរុក្ខគីរីបានបញ្ជាក់សាជាថ្មីនៅក្នុងហេតុការខាងលើនេះយ៉ាងដូច្នេះថា៖សពជនរងគ្រោះដោយរន្ទះបាញ់នេះបានកើតឡើង២ករណីលើទីតាំងផ្សេងគ្នាក្នុងពេលតែមួយទើបកើនជនរងគ្រោះក្នុងហេតុការខាងលើរហូតដល់១១នាក់ស្លាប់៨នឹងរងរបួសកំពុងសម្រាកព្យាបាល៣នាក់។លោកបន្តថាកណីទី១បានកើតឡើងទៅលើក្រុមគ្រួសារមួយដែលបង្កអោយមានមនុស្សស្លាប់៦នាក់នឹងរងរបួសចំនួន៤នាក់ក្រោយដឹកទៅដល់មន្ទីរពេទ្យក៏បានស្លាប់ម្នាក់ទៀតកើនអ្នកស្លាប់រហូតដល់៧នាក់អ្នករងរបួសសល់៣នាក់។ដែលហេតុការនេះបានកើតឡើងក្នុងភូមិធ្មួយឃុំព្រែកជីកស្រុករុក្ខគីរីកាលពីថ្ងៃទី១៧ខែកញ្ញាវេលាម៉ោង៦នឹង១៥នាទីល្ងាច។ចំពោះករណីទី២ក្នុងហេតុការដដែលបានបង្កអោយជនរងគ្រោះម្នាក់ទៀតបានស្លាប់ដែលបានកើតឡើងនៅចំណុចវាលស្រែឋិតក្នុងភូមិថ្នំក្នុងឃុំជាមួយគ្នាដោយសាតែបាត់ប្តី១យប់ស្របពេលដែលប្រពន្ធបានឮសម្លេងរន្ទះបានបាញ់ត្រង់ចំណុចវាលស្រែផងលុះដល់ស្អែកឡើងទើបប្រពន្ធដើរទៅវាលស្រែក៏ប្រទះឃើញសពប្តីតែម្តង។ក្រោយពីសមត្ថកិច្ចបានពិនិត្យត្រឹមត្រូវនឹងសន្និដ្ឋានថាពិតជាស្លាប់ដោយរន្ទះបាញ់ពិតប្រាកដហើយសពក៏ត្រូវបាននាំយកទៅតម្កល់រួមគ្នានៅក្នុងវត្តព្រែកជីកឃុំព្រែកជីកស្រុករុក្ខគីរីខេត្តបាត់ដំបងតែម្តង។
ចំណែកការឧបត្ថមនេះដោយសពម្នាក់ៗទទួលបានថវិកាចំនួន៣លានរៀលនិងអ្នករបួសក្នុងម្នាក់ៗទទួលបានថវិកា២លានរៀលផងដែរ។ក្នុងនោះលោកងួន.រតនៈអភិបាលខេត្តបាត់ដំបងនឹងក្នុងនាមរដ្ឋបាលខេត្តក៏បានឧបត្ថម្ភនូវថវិកាចំនួន៤លានរៀលដើម្បីចូលរួមរៀបចំចាត់ចែងក្នុងពិធីបុណ្យសពរួមគ្នាទៅតាមប្រពៃណី។ដោយឡែកសាខាកាកបាទក្រហមខេត្តបាត់ដំបងបានឧបត្ថម្ភនូវថវិកាចំនួន៥០ម៉ឺនរៀល,អង្ករចំនួន១០០គក្រ,និងទឹកបរិសុទ្ធវីឃែរចំនួន១០កេសនៅក្នុងកម្មវិធីបុណ្យសពនេះផងដែរ៕សៅ សារិទ្ធ