ក្នុងរយះពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌខេត្តបាត់ដំបងទទួលបានភ្ញៀវមកទស្សនាកម្សាន្តសរុបចំនួន១៣៤,៤៤០នាក់

ខេត្តបាត់ដំបង÷បើតាមរបាយការណ៍ពីការិយាល័យផែនការអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌នឹងរមនីយដ្ឋានស្តីពីសកម្មភាពស្ថានភាពទូទៅបានបង្ហញអោយដឹងថា÷នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរដែលបានប្រព្រឹត្តឡើងចំនួន៣ថ្ងៃគិតចាប់ពីថ្ងៃទី១៦.១៧.១៨ខែកញ្ញាដែលបានកន្លងទៅថ្មីៗនេះដោយក្នុងនោះគិតត្រឹមថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០មានភ្ញៀវចូលមកកម្សាន្តតាមរមនីយដ្ឋានក្នុងខេត្តបាត់ដំបងចំនួនភ្ញៀវទេសចរជាតិ៧៤,៣៥០នាក់ចំនួនភ្ញៀវទេសចរអន្តរជាតិ(ទេសចរផ្ទៃក្នុង)៧០នាក់ចំនួនភ្ញៀវទេសចរសរុប៧៤,៤២០នាក់។
របាយការណ៍ដដែលបន្តថា÷រមណីយដ្ឋានគោលដៅទេសចរណ៍និងវត្តអារាមសំខាន់ៗដែលភ្ញៀវសម្រុកទៅលេងមានដូចជា÷រមណីយដ្ឋានប្រាសាទបាណន់,រមណីយដ្ឋានភ្នំសំពៅ,រមណីយដ្ឋានប្រាសាទឯកភ្នំ,រមណីយដ្ឋានអាងកំពីងពួយ,រមណីយដ្ឋានចំការស្វាយ,រមណីយដ្ឋានស្ទឹងថ្មដាចំការធុរេន,រមណីយដ្ឋានទឹកធ្លាក់៥៣ភ្នំព្រឹក,រមណីយដ្ឋាននគរជុំភ្នំព្រឹករមណីយដ្ឋានភ្នំកំពូលរមណីយដ្ឋានចំការធុរេនអូរតង,រមណីយដ្ឋានល្អាងភ្នំប្រាំពីររមណីយដ្ឋានភ្នំកំពូល,គោលដៅទេសចរណ៍ស្ទឹងថ្វាក,សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ,ផ្ទះផ្កាBegonia,មណ្ឌលកម្សាន្តឡូរីជើងភ្នំបាណន់,សួនទឹកសុភមង្គល,សួនទឹកហ្គោលឌិនហ៊ីន,វត្តបាយដំរាំ,វត្តល្អាងកង្កែប,វត្តនាងរំសាយសក់,វត្តភ្នំជីហង្ស,វត្តភ្នំចំបាំង។ល។
មន្ត្រីនៃមន្ទីទេសចរណ៍ខេត្តក៏បានបញ្ជាក់ដែរថា÷កត្តាទាំងនេះមកពីប្រទេសមានសុខសន្តិភាពណាមួយពេលវេលានោះចំពេលដែលអាកាសធាតុផ្តល់អំណោយផលល្អផង។មន្ត្រីដដែលបន្តថាក្រៅពីមានសន្តិសុខសណ្តាប់ធ្នាប់ល្អម្ចាស់រមណីយដ្ឋាននិងគោលដៅទេសចរណ៍ក្នុងខេត្តភាគច្រើនបានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដោយតម្រូវអោយបុគ្គលិកពាក់ម៉ាស់ចាំវាស់កម្តៅភ្ញៀវនឹងបាញ់អាល់កុលជូនភ្ញៀវនិងការរក្សាគម្លាតសុវត្ថិភាពផងដែរ។
ដោយឡែកចំពោះភ្ញៀវទេសចរណ៍ទាំងភ្ញៀវជាតិនឹងអន្តរ:ជាតិដែលបានចូលមកទស្សនាកម្សាន្តតាមរមនីយដ្ឋាននឹងគោលដៅទេសចរណ៍សំខាន់ៗជាច្រើនខាងលើក្នុងខេត្តបាត់ដំបងក្នុងរយ:ពេលបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃដោយចាប់ពីថ្ងៃទី១៦.១៧.១៨មានភ្ញៀវជាតិចំនួន១៣៤,២៨០នាក់នឹងភ្ញៀវអន្តរ:ជាតិ១៦០នាក់សរុបទាំងភ្ញៀវជាតិនឹងអន្តរ:ជាតិមានចំនួន១៣៤,៤៤០នាក់៕