ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​សន្តិបណ្ឌិត នេត សាវឿន បានអញ្ជើញជាអធិបតីភាព ប្រកាសផ្ទេរភារកិច្ច តែងតាំង​មុខតំណែង​ស្នងការ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ

0

ខេត្ត​កំពង់ធំ​: នៅ​ខេត្ត​កំពង់​ធំ​ មាន​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​ស្នងការ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ ដោយលោក ឧត្តម​សេនីយ​ទោ​ ម៉ែន លី អតីត​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ឧត្តរ​មានជ័យ​ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ តែងតាំង​ជា​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ.ជំនួស​លោម ឧត្តម​សេនីយ៍​ទោ​ អ៊ុ​ក​កុសល​ អតីត​ស្នងការ​ខេត្ត​កំពង់​ធំ ពិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ ព្រឹក​ថ្ងៃទី​21 ខែកញ្ញា​ឆ្នាំ​2020។

ពិធី​ប្រកាស​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ ស្ថិត​ក្រោម​អធិបតីភាព​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ​ ឯកឧត្តម​សុខ​ លូ​អភិបាល​ខេត្ត​កំពង់ធំ ឯកឧត្តម​ ឈុន ឈន់ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ​ និងគណ:ប្រតិភូ លោកលោកស្រី .ប្រធាន​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ចូលរួម​ យ៉ាង​អធិកអធម។

ឯកឧត្តម​សុខ​លូ​អភិបាល​នៃ​គណៈ អភិបាល ខេត្ត​កំពង់​ធំ​ បាន​មាន​ប្រសាសន៍​ថា.ខេត្ត​កំពង់ធំ​មានភូមិស្រ្តធំ មានធនធានធម្មជាតិ និងសក្តានុពល ទាំងផ្នែកកសិកម្ម​និងឧស្សាហកម្ម ទាំងស្រូវ ស្វាយចន្ទី​ និងដំឡូងមី រួមទាំងបឹងទន្លេសាប និងសុំឲ្យលោក ម៉ែន លី​ ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ថ្មី ធ្វើ​ការ​រួមសហការគ្នា ជាមួយ​នឹងស្ថាប័ន និងអង្គភាពផ្សេងឲ្យបានល្អ ប្រធាន​អង្គភាព​ត្រូវ​ធ្វើ​ឲ្យមានសាមគ្គី​ភាព ឯកភាព​គ្នា​ ខុសអ្វីត្រូវនិយាយគ្នា ប្រកបដោយ​វប្បធម៌​អប់រំ​ ចែក​រំលែកការងារគ្នា ដើម្បី​ចៀស​វាង​ការបែកបាក់គ្នា។
ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ​ បាន​មាន​ប្រសាសន៍​​ណែនាំ​ឲ្យស្នងការនគរបាលជាតិ ទី1 ពង្រឹង​តួនាទី​ដឹកនាំ​ ទទួល​ខុស​និងត្រូវ គ្រប់អធិការ​ក្រុង​ស្រុក គ្រប់ប៉ុស្តិ៍រដ្ឋបាល មិនមែន​ត្រូវ​ទទួល​យក ខុសរុញឲ្យគេទេ ត្រូវ​បណ្តុះមនោសញ្ចេតនា ពេលសុខទុក្ខ ពេលអាសន្ន ជាមួយ​និងកូនចៅ និងចងសម្ព័ន្ឋមេត្រីភាពជាមួយ ប្រជា​ពលរដ្ឋ​ ព្រោះយើងជាថ្នាក់ដឹកនាំ ជរា​ឪពុកម្ដាយ​ ជាអាណាព្យាបាល។
ទី2 សុំឲ្យធ្វើសេនាធិការ ឲ្យ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះ​អភិបាល​ខេត្ត​ជា រដ្ឋាភិបាល​ខេត្ត​ កម្លាំង​ទាំងអស់​នៅក្រោមការគ្រប់គ្រងរបស់ខេត្ត ដូច្នេះ​នគរបាល​ទី​1 អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព។
ទី3 កិច្ចការ​ពង្រឹង​កងកម្លាំង​ ត្រូវ​អាទិភាព​បណ្តុះ​បណ្តាល​ លើកកម្ពស់​វិន័យ​និង​គុណ​ធម៌​ លះបង់ផលប្រយោជន៍ឯកជន គិតពីផលប្រយោជន៍​រួម ផលប្រយោជន៍​សង្គម៕ ដោយ​ប៊ុន​រដ្ឋា​