នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ និលោកជំទាវ នាំអំណោយឧបត្ថម្ភដល់សាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ និលោកជំទាវ នាព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បាន នាំអំណោយ ជាគ្រឿង ឧបភោគ បរិភោគ រូមនិងសម្ភារៈ មួយចំនួនជួនដល់សាខាកាកបាទក្រហម កម្ពុជា ខេត្តព្រះសីហនុ ។

    . អំណោយដែល នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ និលោកជំទាវនាំយកមក ឧបត្ថម្ភនាពេលនេះ  រូមមាន មី ៥០កេសធំស្មើរនិង (៣០០កេស តូច) .ទឹកសុទ្ធ ៥០យួរ ភួយ ១៦៥ភួយ អាវ ៧៥អាវ ។ ដោយ ឡែកសំរាប់ ព្រឹក ថ្ងៃដ៏ដែល នេះ ព្រះតេជគុណ ប៊ុន ណេង ចៅអធិការវត្តឥន្ទញាណ ខេត្តព្រះសីហនុ បានក៏បាននាំយក អំណោយផងដែរ ឧបត្ថម្ភដល់ កាកបាទក្រហម រូមមាន  អង្ករ ២តោន មី ១១០កេសតូច ទឹកត្រី ទឹកស៊ីអ៊ីវ ៨០យួរ សម្ភារផ្ទះបាយ ៦០ឈុត និងថវិកាចំនួន ៤.០០០.០០០ រៀល (បួនលានរៀល)។

    .លោក គួច ចំរើន ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាឧកាសនោះ បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណប៊ុន ណេង ចៅអធិការវត្តឥន្ទញាណ . នាយឧត្តមសេនីយ៍  ឈិន ច័ន្ទ ពណ៌ និងលោក ជំទាវ ដែលបានឧបត្ថម្ភថវិកា និងសម្ភារ គ្រឿងឧបភោគ បរិភោគ ដល់កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីចូលរួមអប អរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម  ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាព មនុស្សធម៌ ជូនដល់ ប្រជាពលរដ្ឋក្នុងខេត្ត ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ។ជាមួយគ្នានេះ លោក គួច ចំរើន ក៏បាន  សូមគោរពជួនពរ សូម ប្រសិទ្ធពរ បវរសួស្តី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ នាគ សមុទ្រ