បុរសម្នាក់ឡើងបូកជញ្ជាំងផ្ទះឆ្លងចរន្តអគ្គិសនីពីខ្សែកាប ឆក់បណ្ដាលឲ្យរងរបួសធ្ងន់

0

ភ្នំពេញ ៖ បុរសម្នាក់ ឡើងបូកជញ្ជាំងផ្ទះ ដែលធ្វើនៅពីក្រោមខ្សែកាបកំពុងមានភ្លើង ដោយដៃមានកាន់ម៉ែត្រ គាបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យសួគ៌ា ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១៣នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ភេទប្រុស មានអាយុ២៩ឆ្នាំ ស្នាក់នៅភូមិខាងលើ បានឡើងទៅបូកជញ្ជាំងផ្ទះ ដែលធ្វើនៅពីក្រោមខ្សែកាប ដែលកំពុងមានភ្លើង ហើយពេលនោះជនរងគ្រោះកាន់ម៉ែត្រគា ក៏ទៅប៉ះនឹងខ្សែកាប បណ្ដាលឲ្យឆ្លងចរន្តឆក់ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយ ទៅសង្គ្រោះនៅមន្ទីរពេទ្យសួគ៌ា តែម្តង៕