ជនសង្ស័យ​ឈ្មោះ​ឆែម គក់ ត្រូវ​បាន​ឃាត់ខ្លួន​តាមដីការបស់សាលាដំបូងខេត្តកំពង់ធំ

0

ខេត្ត​កំពង់ធំ ឯកឧត្តម​លាង សួគ៌ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ ចេញដីកាបញ្ជាឱ្យចាប់ខ្លួន ជនសង្ស័យ​ឈ្មោះ.ឆែម គក់ តាមសំណុំរឿងព្រហ្មទណ្ណលេខ៥៥២ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ និងបានឃាត់ខ្លួន ថ្ងៃទី22 ខែកញ្ញា​ ឆ្នាំ២០២០​។

បើយោងតាមសំណុំរឿង ជនសង្ស័យ​ឈ្មោះ ឆែម គក់ ភេទប្រុសអាយុ ៤០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ទីកន្លែងកំណើតភូមិត្បូង ឃុំត្បែង
ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឪពុកឈ្មោះ ផុន វុន ម្តាយឈ្មោះ ម៉ក អ៊ូ ប្រពន្ធឈ្មោះ ទ្រីប ទោស ពីមុនធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ធំចំនួន៧ឆ្នាំបីបទៈប្លន់ ត្រូវបើកការស៊ើបសួរពីបទៈ លួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ប្រើសោកែច្នៃ ប្រព្រឹត្តទៅ ចំណុចផ្សារក្បាលថ្នល់ក្តីដូង ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៨។

ក្រោយពីបាន សាកសួរនិងពិនិត្យ​ ត្រូវ​បាន​អនុវត្ត​ បទល្មើសដែលមាន បញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ទ និងត្រូវចោទឈ្មោះ ខែម គក់ ពិតជាបានប្រព្រឹត្តបទល្មើស លួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្ត អំពើហិង្សា ប្រើសោកែច្នៃ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ហើយបានរត់គេចខ្លួនពុំព្រមចូលមកឆ្លើយបំភ្លឺតាមដីកា បង្គាប់ឱ្យចូលខ្លួនរបស់តុលាការនោះទេ ដូច្នេះដើម្បីធានានូវការស្វែងរកការពិត និងចាត់ការស៊ើបសួរឱ្យបានត្រឹមត្រូវតាម ច្បាប់តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទនេះ ។
ដោយ​ប៊ុន​រដ្ឋា​