លោកគួច ចំរើន ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពផ្លូវ និងប្រព័ន្ធប្រឡាយអូរតំបន់ភូមិសាស្រ្ត សង្កាត់លេខ ២ក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ភូមិលេខ ២ សង្កាត់លេខ ២ ក្រុងព្រះសីហនុ គឺជាតំបន់ មានភាពសភាពស្មុកស្មាញដែលពិបាក ដោះស្រាយ  ដោយសារ តែ ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នោះ ភាគច្រើន សាងសង់ លំនៅដ្ឋាន ប៉ះពាល់ លើដី ចំណីផ្លូវ សាធារណៈ ​ជាហេតុ ធ្វើឲ្យ ផ្លូវ មានសភាពតូចចង្អៀតពិបាកធ្វើដំណើរ  ពោលគឺ ផ្លូវក្នុងតំបន់ មួយនេះ អាចធ្វើដំណើរបាន ត្រឹម ជិះកង់ម៉ូតូ ឬដំណើរ ស្មើរជើង តែប៉ុណ្ណោះ។ដោយឡែក សំរាប់ អូរ ប្រឡាយវិញ ក៏មិន ខុសពីផ្លូវ ថ្មល់នោះ ដែរគឺប្រឡាយអូរក្នុងតំបន់នោះ បច្ចុប្បន្ន ស្ទើរ តែបាត់អត្តសញ្ញាណអស់ ទៅហើយ ដោយ សារតែប្រជាពលរដ្ឋមួយចំនួន ខ្លះការយល់ ដឹង ចាក់ដីលុបអូរវាតទី យកធ្វើជាកម្មសិទ្ធិ ខុសច្បាប់  រូមនិង សាង សង់សំណង់ ផ្សេងៗរំលោភបំពានលើដីអូរ ជាហេតុធ្វើ ឲ្យមាន ទឹកជន់លិច ជាប្រចាំ នៅ ពេល មានភ្លៀងធ្លាក់ ។

    .លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ  នាព្រឹក ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២០ ខណៈ លោក ដឹកនាំក្រុមមន្រ្តីជំនាញ សុរិយោដី .មន្រ្តីបរិស្ថាន .មន្រ្តីជំនាញសាធា រណៈការ រូមនិងមន្រ្តីអាជ្ញាធរ មួលដ្ឋានចុះពិនិត្យ ផ្ទាល់ តំបន់ខាងលើ  លោកបាន មានប្រសាសន៏បញ្ជាក់ថាគ្រប់ផ្លូវទាំងអស់ ត្រូវតែ ធ្វើការ ពង្រីក ឲ្យបានធំទូលាយឡើងវិញតាម ប្លង់ប្រព័ន្ធនៃផ្លូវ ហើយក្នុងករណី ពិនិត្យឃើញថា មានសំណង់ ឬរបងថ្ម ណា ដែលបានសាងសង់ ប៉ះពាល់លើដីផ្លូវ ត្រូវតែ ឲ្យ ម្ចាស់សំណង់ទាំងនោះរុះរើចេញឲ្យអស់ ដើម្បីពង្រីកផ្លូវ ក្នុងគោលដៅ ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់នេះ មានផ្លូវ ធំទូលាយ ងាយស្រូលក្នុងការធ្វើ ដំណើរចេញចូល   ។ដោយឡែក សំរាប់ប្រព័ន្ធប្រឡាយ អូរវិញក៏ដូចគ្នាគឺត្រូវតែ ធ្វើការពង្រីក តាមទំហ៊ំអូរ ដែលបានកំណត់ក្នុងប្លង់ និងធ្វើការស្តារ បន្ថែម ដើម្បីបញ្ជៀសភាពជន់លិច ដោយសារជំនន់ទឹក ភ្លៀង ។ ជាមួយ គ្នានេះ លោក គួច ចំរើន ក៏បានធ្វើការសូមណូមពរ ផងដែរ ទៅដល់ប្រជាពលរដ្ឋ ដែល ពាក់ព័ន្ធ រស់នៅលើដី ផ្លូវ ក៏ដូចជា លើអូរ ប្រឡាយ មេត្តា ចូលរូមសហការជាមន្រ្តីជំនាញ បង្ករភាពងាយស្រូល ក្នុង ការពង្រីកផ្លូវ ក៏ដូចជាពង្រីកអូរ ឲ្យ បានល្អប្រសើរ  នោះយើងនិង មានផ្លូវធំទូលាយប្រើប្រាស់ ហើយទឹក ភ្លៀងក៏លែងមានការជន់លិច តទៀតដែរ ។

    គួរបញ្ជាក់ផងដែរថាផ្លូវ ថ្មល់ ក៏ដូចជា  ប្រព័ន្ធប្រឡាយអូរ ជាច្រើនលើទឹកដី ក្រុងព្រះសីហនុមួយចំនួន ធំត្រូវបានធ្វើការស្តារនិងពង្រីកបានយ៉ាងធំទូលាយ  ហើយ អ្វីដែលគួរ ឲ្យចាប់អារម្ភនោះគឺ លំនៅដ្ឋាន តូចធំ ជាច្រើនដែលសាងសង់ រំលោភបំពាន់លើដីផ្លូវ ឬប្រឡាយអូរ ត្រូវបាន រដ្ឋបាលខេត្ត សម្រេច ធ្វើការវាយ កម្ទេច ចោល ដោយគ្មានការ តវ៉ា ។ ប៉ុន្តែរទោះជាយ៉ាងណាក៏ដោយ សំរាប់ ប្រជាពលរដ្ឋដែលរស់នៅលើដីប្រឡាយ អូរ ឬលើដីផ្លូវ សាធារណៈ ហើយត្រូវ រដ្ឋបាលខេត្ត សម្រេច វាកម្ទេច ចោលនោះ  បើសិនពិនិត្យជាក់ស្តែង ឃើញថា ពួកគាត់មិនមានដីកន្លែងផ្សេងសំរាប់សាងសង់ផ្ទះរស់នៅទេនោះ. រដ្ឋបាលខេត្តក៏បានធ្វើការបែងចែកដីឲ្យផង ដែរគឺក្នុងមួយ គ្រូសារ បានដីមួយឡូត៏ទំហ៊ំ ៥ ម៉ែត្រ គុណ២០ ម៉ែត្រ ហើយ រហូត មកដល់ពេលនេះ មានប្រជា ពលរដ្ឋដែល រងផលប៉ះពាល់ដីអូរ ប្រឡាយ និង ផ្លូវ ជិត ២០០គ្រូសារហើយដែលទទូលបានដី សប្បទានពីរដ្ឋ

បាលខេត្តព្រះសីហនុ៕នាគសមុទ្រ