កម្លាំងជំនាញប្រឆាំងគ្រឿងញៀនសហការជាមួយនឹងប៉ុស្តិ៍នគរបាលលងែ្វកធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់”

0

កំពង់ឆ្នាំង÷សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យចំនួន៥នាក់ពីបទប្រើប្រាស់និងចែកចាយគ្រឿងញៀនខុសច្បាប់ កាលពីថ្ងៃទី ២១ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ កំលាំងជំនាញប្រឆាំងគ្រឿងញៀនបានសហការណ៍ជាមួយកំលាំងប៉ុស្តិ៍នគរបាលលង្វែកបានធ្វើការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចបរិវេនសាលារៀនបឋមសិក្សាផ្សារត្រាច ស្ថិតនៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងនោះផងដែរសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ រូមមាន÷
១/ ឈ្មោះ ឃឹម វុតធ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាប់ពីបទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។
២/ឈ្មោះ ផុន ឡា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ/ឃុំជាមួយគ្នា។
៣/ ឈ្មោះ ភី សុលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅស្ថិតនៅភូមិឃុំខាងលើ។
៤/ ឈ្មោះ យន រិន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខ
របរមិនពិតប្រាកដ ទីលំនៅស្ថិតនៅភូមិឃុំខាងលើ។
៥/ ឈ្មោះ ចយ ធារី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ រលាំង ឃុំត្បែងខ្ពស់
ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង។

អ្នកទាំង៥នាក់ជាប់ចោទពីបទប្រើប្រាស់និងជួញដូរនូវសារ
ធាតុញៀនដោយខុសច្បាប់។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៍សថ្លាសង្សយ័ថាជាសារធាតុញៀន១កញ្ចប់
ទូរសព្ទ័ដៃ ចំនួន១គ្រឿង និងឧបករណ៍សំរាប់វេចខ្ចប់ថ្នាំ
ញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាង បញ្ជូនទៅកាន់ការិយាលយ័ជំនាញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕