ឈ្មួញដឹកជ្រូករស់ឆ្លងដែនតាមច្រករបៀងកំពង់ស្ពានដែលជាប់ច្រកទ្វាអន្តរជាតិបាវិតក្រុងបាវិតទៅប្រទេសវៀតណាម

ខេត្តស្វាយរៀង៖មានឈ្មួញនាំជ្រូករស់ពីប្រទេសថៃឆ្លងដែនតាមច្រករបៀងកំពង់ស្ពានទៅប្រទេសវៀតណាមដែលអាជ្ញាធរមិនអនុញ្ញាតិឲ្យធ្វើចរាចរណ៍ទំនិញគ្រប់ប្រភេទតាមច្រករបៀងនិងច្រកតំបន់ព្រំដែនក៏ប៉ុន្តែក្រុមឈ្មួញនៅតែផ្គើននាំជ្រូករស់ចេញតាមច្រករបៀងកំពង់ស្ពានស្ថិតនៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។

លោកសាយពន្លឺមេត្តាអនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀងបានឲ្យដឹងថាជ្រូករស់ចំនួន៦០០ក្បាលដឹកតាមរថយន្តយីឌុប២គ្រឿងឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងកំពង់ស្ពានក្រុងបាវិតគឺជ្រូករបស់ក្រុមហ៊ុនលឹមស៊ីវម៉ីមានច្បាប់អនុញ្ញាតិនាំជ្រូករស់ពីប្រទេសថៃឆ្លងកាត់កម្ពុជាទៅប្រទេសវៀតណាមក្នុងមួយថ្ងៃ៦០០ក្បាលទៅ១,២០០ក្បាល។

កាលពីថ្ងៃទី១១កញ្ញាឆ្នាំ២០២០នេះដឹកតាមច្រករបៀងកំពង់ស្ពានក្រុងបាវិតចំនួន៦០០ក្បាលដែលមានរថយន្ត១គ្រឿងពាក់ស្លាកលេខ3E.3712ចំនួន៣០០ក្បាលរថយន្តពាក់ស្លាកលេខ3A-5158ចំនួន៣០០ក្បាល និងដឹក ចេញតាមច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្វ៌ ឃុំថ្មីស្រុកកំពង់រោទ៌៦០០ក្បាល។

ក្នុងនោះក៏មានក្រុមហ៊ុនជីធីហ្វោនដេស៊ិននាំជ្រូករស់ចេញតាមច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល៌៍លចំនួន៦០០ក្បាលដែរទាក់ទិនករណីនេះដែរមានក្រុមហ៊ុនអ្នកនាំជ្រូកពីប្រទេសថៃទៅប្រទេសវៀតណាមម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុននាំជ្រូកពីប្រទេសថៃ ទៅប្រទេសវៀតណាម មានច្រើនក្រុមហ៊ុន ក៏ប៉ុន្តែក្រុមហ៊ុនលឹមស៊ីវម៉ីកន្លងមកមាននាំជ្រូករស់ពីប្រទេសថៃដាក់ចែកចាយតាមឡដ៏សត្តឃាដក្នុងខេត្តស្វាយរៀងកាប់សាច់លក់នៅលើទីផ្សារផងដែរទាក់ទិនករណីនេះដែរអ្នកសារព័ត៌មានយើងមិនអាចរកការបំភ្លឺពីតំណាងក្រុមហ៊ុនលឹមស៊ីវម៉ីបានទេ ទូរសព្ទ័អត់ចូល។

ប្រភពពីមន្ត្រីពេទ្យសត្វបានលួចបង្ហើបឲ្យដឹងទៀតថា មានក្រុមហ៊ុនដានីដេង នាំជ្រូករស់ពីប្រទេសថៃមកលក់ចែកចាយតាមឡដ៏សត្តឃាដនានាទូទាំងខេត្តស្វាយរៀងសម្រាប់កាប់សាច់លក់នៅទីផ្សាររាប់រយក្បាលក្នុង១ថ្ងៃៗហើយអ្វីដែលប្រជាពលរដ្ឋមានការព្រួយបារម្ភនោះគឺពេលមានជ្រូកឈឺឬងាប់ឈ្មួញវៀតណាមមិនយកឈ្មួញតែងតែលក់ជ្រូកទាំងនោះឲ្យតាមឡដ៏សត្តឃាតប្រលះលក់ចែកចាយនៅលើទីផ្សារនានាក្នុងខេត្តស្វាយរៀងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគយ៉ាងខ្លាំង។

ទាក់ទិនករណីនេះដែរក្រុមកម្មកររបស់ក្រុមហ៊ុនលឹមស៊ីវម៉ី បានបំភ្លឺថាគ្មានជ្រូកឈឺទេគឺជ្រូកអន់ដឹកឆ្ងាយត្រូវក្តៅ អន់វៀតណាមគេមិនយកទេ ហើយចំពោះជ្រូកងាប់ ក៏មិនមិនមែនងាប់ដោយជម្ងឺទេ គឺងាប់ដោយត្រូវក្តៅ បើងាប់ភ្លាមគឺវះសាច់ចែកកម្មករហូបបើងាប់តាមផ្លូវអន់សាច់គឺដុតចោល បើជ្រូកអន់គឺលក់ឲ្យឡដ៏កាប់សាច់៕