រដ្ឋបាលខេត្តបើកិច្ចពីភាក្សាស្តីពីរអាជ្ញាប័ណ្ណអាជីវកម្មអគ្គិសនី ឱ្យលោក ឈឺន សុខឈុននិងសហគ្រាស ស៊្រុន ស្រីអូនលើទឹកដី ក្រុងកោះរ៉ុង

0

ខេត្តព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំ ដោយ លោក លៀម សុដា អភិបាលរងខេត្ត នា រសៀល ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ នេះ  បានបើកកិច្ច ប្រជុំ ពិគ្រោះយោបល់ក្នុងការចេញអាជ្ញាប័ណ្ណអាជីវកម្មអគ្គិសនី ឱ្យលោក ឈឺន សុខឈុន នៅផ្នែកខ្លះនៃភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម និងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង និងសហគ្រាស ស៊្រុន ស្រីអូន វ៉ធើរ សឹបផ្លាយ សម្រាប់ធ្វើ សេវាកម្មអគ្គិសនី នៅក្រុងកោះរ៉ុងខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ខាងលើនេះ មានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ រួមជាមួយអាជ្ញាធរ សង្កាត់កោះរ៉ុងផងដែរ។

លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំដោយធ្វើការណែ នាំដល់ក្រុមហ៊ុនទាំងពីរដែលទទួលបានអាជ្ញាប័ណ្ណ ហើយសហគ្រាស ស៊្រុន ស្រីអូន វ៉ធើរសឹបផ្លាយ ធ្វើសេវា កម្មអគ្គិសនីនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុងនិងលោក ឈឺន សុខឈុន ធ្វើអាជីវកម្មអគ្គិ សនីនៅផ្នែកខ្លះ នៃភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម និងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះ សីហនុ។ដោយ ក្នុងនោះ លោក លៀម សុដាអភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍លើក ឡើងនូវ ចំណុចសំខាន់ក្នុងកិច្ចពិគ្រោះយោបល់ ដល់ក្រុមហ៊ុនវិស័យឯកជនដូចខាងក្រោម៖១.ក្រុមហ៊ុនទាំងពីរ ត្រូវ សហការជាមួយក្រសួងបរិស្ថានអាជ្ញាធរមូលដ្ឋានដើម្បីក្រុមហ៊ុនតបណ្តាញនិងចែកចាយអគ្គិសនីជូនប្រជាពលរដ្ឋ។ ២.ក្រុមហ៊ុនត្រូវគោរព និងអនុវត្តតាមច្បាប់របស់អគ្គិសនីកម្ពុជា ។៣.សុំកុំឱ្យមានការប៉ះពាល់ផលប្រយោជន៍ សាធារណ:និងប្រយោជន៍ឯកជនទន្ទឹមនោះអាជ្ញាធរសង្កាត់/ក្រុងជួយសម្របសម្រួលឱ្យក្រុមហ៊ុនដំណើរការអគ្គិសនីជូនប្រជាពលរដ្ឋនៅតំបន់កោះមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ព្រោះក្រុងកោះរ៉ុង និងក្លាយជាទីក្រុង ឧស្សាហកម្មទេសចរណ៍នាពេលខាងមុខនេះ៕នាគសមុទ្រ