រដ្ឋបាលខេត្តបើកកិច្ចប្រជុំ អនុវត្តន៏ សជណ ១០៣១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្ដីពីការបែងចែកក្បាលដីត្រួតប័ណ្ណគ្នារវាងភាគី លី ហុងស៊ីន ជាមួយភាគី ហ៊ឹម សុវណ្ណរី និង ម៉ី ឌីន្ទណាត្យា

0

ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ២០ ២០នេះបាន ដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយករណីការអនុវត្តលិខិតលេខ ១០៣១សជណ របស់ទីស្តីការ គណៈ រដ្ឋមន្ត្រី ស្ដីពីការបែងចែកក្បាលដីត្រួតប័ណ្ណគ្នារវាងភាគីលោក  លី ហុងស៊ីន ជាមួយភាគីលោក ស្រី ហ៊ឹម សុវណ្ណរី និងលោក ស្រី ម៉ី ឌីន្ទណាត្យា។ ដោយកិច្ចប្រជុំនេះ ក៏ មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត អភិបាលក្រុងព្រះសីហនុ អភិបាលស្រុកស្ទឹងហាវ .មន្ទីរជំនាញពាក់ព័ន្ធ ចៅសង្កាត់លេខ១ និងមេឃុំអូត្រេះ។

.បន្ទាប់ពីស្ដាប់របាយការណ៍របស់របស់មន្ទីរជំនាញ និងអភិបាលក្រុងស្រុករួចមក លោក អភិបាល ខេត្ត ក៏បានធ្វើការណែនាំថាកន្លងមកវិវាទដីធ្លីរវាង លី ហុងស៊ីន ជាមួយភាគីហ៊ឹម សុវណ្ណរី និងម៉ី ឌីន្ទណាត្យា បានអូស បន្លាយ និងបានធ្វើការដោះស្រាយដល់អាជ្ញាធរជាតិទំនាស់ដីធ្លី ហើយកិច្ចប្រជុំនាថ្ងៃនេះ គឺបាន ប្រមូល ទិន្នន័យ ជាមូលដ្ឋានសម្រាប់ធ្វើការវិភាគកំណត់នីតិវិធីនៃការចុះអនុវត្តដើម្បីឱ្យភាគីទាំងពីរទទួលយកបាន ស្រប តាម លិខិតលេខ១០៣១សជណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្ដីពីការ បែកចែក ក្បាលដីត្រួតប័ណ្ណគ្នារវាងភាគី លី ហុងស៊ីន ជាមួយភាគី ហ៊ឹម សុវណ្ណរី និងម៉ី ឌីន្ទណាត្យា។

.ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេច៖១-ការបែងចែកក្បាលដីត្រួតប័ណ្ណគ្នារវាងភាគីលី ហុងស៊ីន ជា មួយភាគី ហ៊ឹម សុវណ្ណរី និងម៉ី ឌីន្ទណាត្យា លើផ្ទៃដី ០៤ហិកតា ៥០អា ៣សង្ទីអា ស្ថិតនៅចំណុចព្រំប្រទល់ ស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ ជាពីរចំណែក ដោយប្រគល់ផ្នែកខាងជើងទំហំ ០២ហិកតា ២៥អា ០២សង្ទីអា ជូនភាគី លី ហុងស៊ីន និងផ្នែកខាងត្បូងទំហំ ០២ហិកតា ២៥អា ០១សង្ទីអា ជូនភាគី ហ៊ឹម សុវណ្ណរី និង ម៉ី ឌីន្ទ ណាត្យា តាមគំនូសប្លង់បញ្ជាន់ក្បាលដី រៀបចំដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀប ចំដែនដី នគរូបនីយកម្ម និងសំណង់។

២-បដិសេធរាល់លិខិតទិញលក់ទាំងអស់រវាងឈ្មោះហ៊ឹម សុវណ្ណរី ជាមួយអ្នកដទៃផ្សេងៗទៀត នៅលើដីដែល មាន ប័ណ្ណសម្គាល់សិទ្ធិទាំង ១០ប័ណ្ណ របស់ភាគីលី ហុងស៊ីន។៣-ករណីមានការរំលោភលើដីដែលមាន ប័ណ្ណ សំគាល់សិទ្ធិរបស់ភាគី លី ហុងស៊ីន ក្រៅពីផ្ទៃដីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន បញ្ជាន់ដូចមានក្នុងគំនូសប្លង់បញ្ជាន់ក្បាលដីរបស់ភាគី លី ហុងស៊ីន តាមកំណត់ហេតុអង្កេតដីឆ្នាំ១៩៩៣ និងក្បាលដីរបស់ភាគីហ៊ឹម សុវណ្ណរី និង ម៉ី ឌីន្ទណាត្យា តាមកំណត់ហេតុអង្កេតដីឆ្នាំ១៩៩៧ ភាគីដែលបាន រំលោភត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

.ជាចុងក្រោយ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ក៏បានធ្វើការណែនាំដូចខាងក្រោម៖

១-ត្រូវធ្វើការផ្សព្វផ្សាយពីខ្លឹមសារនៃកិច្ចប្រជុំនេះឱ្យបានទូលំទូលាយ ។២-ត្រូវសិក្សាអំពីផ្លូវច្បាប់ និងនីតិវិធី ក្នុងការអនុវត្ត ករណីមានការប្រមាថ ឬរារាំងការអនុវត្តការងាររបស់មន្ត្រីរាជការសាធារណៈ ។ល។ ត្រូវធ្វើការ អនុវត្តច្បាប់ដោយគ្មានការលើកលែង។៣ត្រូវបង្កើតក្រុមការងារចុះអនុវត្តកិច្ចការនេះដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។៤-រៀបចំសេចក្តីជូនដំណឹង និងកំណត់ពេលវេលានៃការចុះអនុវត្តតាមខ្លឹម សារលិខិតលេខ១០៣១សជណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ទៅដល់ភាគី ពាក់ ព័ន្ធឱ្យបានជ្រាប និងចូលរួមសហការ ដើម្បីបិទបញ្ចប់វិវាទដីធ្លីនេះជាស្ថាពរ៕នាគសមុទ្រ