ផ្ទះជួល១កន្លែងមាន៤បន្ទប់ត្រូវបានអគ្គិភ័យឆេះខ្ទេចអ្នកជួលទាំង៤គ្រួសាររត់យករួចខ្លួនទាំងកណ្តាលអាធ្រាត្រ

0

ខេត្តបាត់ដំបង÷អ្នកជួលបន្ទប់ស្នាក់នៅទាំង៤គ្រួសារបាននាំគ្នារត់ចេញព្រាតយករួចខ្លួនទាំងកំពុងដេកលង់លក់នៅកណ្តាលអាធ្រាត្រខណះដែលផ្ទះរបស់ពួកគាត់ជួលមានតែ៤បន្ទប់ត្រូវបានអគ្គភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្តាលអាធ្រាត្រ។តាមរបាយការណ៍ពីសមត្ថកិច្ចអោយដឹងថា÷ហេតុការអគ្គិភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៤៥នាទីកណ្តាលអាធ្រាត្រនាថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០នៅចំណុចភូមិត្រពាំងព្រលិតឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង។
ផ្ទះជួលដែលត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងមានទំហំ៧ម៉ែត្រ×២៥ម៉ែត្រសាងសង់អំពីឈើប្រក់ស័ង្កសីមានចំនួន៤បន្ទប់ដែលមានម្ចាស់ផ្ទះឈ្មោះអាង.គីមភេទប្រុសអាយុ៦៥ឆ្នាំមានទីលំនៅភូមិត្រពាំងព្រលិតឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង។ប្រភពដដែលអោយដឹងបន្តថា÷ប្រជាពលរដ្ឋដែលបានជួលបន្ទប់ទាំង៤ស្នាក់នៅរួមមាន÷១/ឈ្មោះឃឹម.ឆៃភេទប្រុសអាយុ៤៨ឆ្នាំខូចខាតទ្រព្យសម្បត្តិរួមមាន:លុយអស់ចំនួន២លានរៀល,សំលៀកបំពាក់កន្ទេលមុងភួយនិងសំភារៈប្រើប្រាស់ផ្សេងទៀតឆេះខូចខាតទាំងស្រុង។២/ឈ្មោះលាវ.អូនភេទស្រីអាយុ៥៨ឆ្នាំខូចខាតទ្រព្យសម្បត្តិឆេះខោអាវថ្មីដែលទើបទិញមកសំរាប់លក់សរុបជាប្រាក់ប្រហែល២០លានរៀលគ្រែឈើបេងចំនួន០១រួមនឹងសំលៀកបំពាក់ចានឆ្នាំងកន្ទេលមុងភួយនិងសម្ភារៈផ្សេងទៀតឆេះខូចខាតទាំងស្រុង។៣/ឈ្មោះទន់.សុខឃាងភេទប្រុសអាយុ៤៣ឆ្នាំខូចខាតទ្រព្យសម្បត្តិឆេះលុយអស់ចំនួន៤០ម៉ឺនរៀលម៉ូទ័រស្វានមួយគ្រឿង,ម៉ូទ័រកាត់មួយគ្រឿង,សំលៀកបំពាក់ចានឆ្នាំងកន្ទេលមុងភួយនិងសម្ភារៈមួយចំនួនទៀតឆេះខូចខាតទាំងស្រុង។៤/ឈ្មោះឆេង.សុខឃាងភេទស្រីអាយុ៣៧ឆ្នាំខូចខាតសំភារៈឆេះគ្រែឈើបេងមួយ,ម៉ូតូចាស់ៗដែលខូចចំនួន៦គ្រឿង,សម្លៀកបំពាក់ចានឆ្នាំងកន្ទេលម៉ុងភួយនិងសំភារៈផ្សេងទៀតឆេះខូចខាតទាំងស្រុង។
សមត្ថកិច្ចបានបញ្ជាក់ដែរថា:មូលហេតុនៃការឆេះគឺបណ្ដាលមកពីទុស្សេខ្សែរភ្លើងហើយករណីនេះកម្លាំងសមត្ថកិច្ចក៏បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ភ្លើងអស់ចំនួន៣រថយន្តទើបរលត់មិនមានការឆេះឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋអ្នកជិតខាងដែលនៅក្បែរនោះបន្តទៀតនោះទេ។ក្នុងនោះរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកសំពៅលូនអស់ទឹកចំនួន២រថយន្តនិងរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យអស់ទឹកចំនួន០១រថយន្តហើយចំពោះមនុស្សមិនទទួលរងការគ្រោះថ្នាក់នណាម្នាក់ឡើយ៕សៅ សារិទ្ធ