លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុបានចុះអប់រំផ្សព្វផ្សាយទៅដល់ អ្នកប្រកបអាជីវកម្ម ដឹកភ្ញៀវទេសចរទៅតាមបណ្ដាកោះ ឲ្យផ្អាកក្រោយយពីមានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ក្នុងរយៈពេល មាន ភ្លៀងខ្យល់ព្យុះរលកបោកបក់ខ្លាំង

0

ខេត្តព្រះសីហនុ៖ ក្រោយពី ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹង
ស្តីពី ស្ថានភាពធាតុអាកាស
(ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០) មានព្យុះរលកបោកបក់ខ្លាំង នៅព្រឹកថ្ងៃទី 24 ខែកញ្ញាឆ្នាំ 2020 នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះទៅដល់ គោលដៅផែរទូកដឹកភ្ញៀវទេសចរទៅ តាមបណ្ដាកោះ ដើម្បីផ្សព្វផ្សាយនិងផ្អាក់ក្នុងការដឹកភ្ញៀវទៅលេង តាមបណ្ដាកោះព្រោះក្រោយពី ការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមស្ដីអំពី មានព្យុះរលក បោកបក់ខ្លាំង ដូចនេះអាជ្ញាធរ មិនអនុញ្ញាតឲ្យទូកទាំងអស់ធ្វើដំណើរនៅពេលដែល កំពុងមានភ្លៀង ព្យុះ រលកបោកបក់ខ្លាំងដឹកភ្ញៀវទៅតាមបណ្ដាកោះនិងផ្សព្វផ្សាយទៅដល់បងប្អូនប្រជានេសាទទាំងអស់ ចេញនេសាទ នៅលើផ្ទៃសមុទ្រខ្លាចមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
ហើយឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ដោយកន្លងមក មានបងប្អូនអ្នកប្រកបរបរ ដឹកភ្ញៀវទេសចរទៅតាមបណ្ដាកោះ មិនស្ដាប់ការណែនាំរបស់អាជ្ញាធរ ហើយភ្ញៀវបានជាប់ គាំងនៅលើកោះជាច្រើនថ្ងៃ ដូច្នេះដើម្បីបញ្ចៀសនូវការជាប់គាំងដូចនាពេលកន្លងមកក្នុងនាម អាជ្ញាធរខេត្តបាន ចុះផ្សព្វផ្សាយដោយផ្ទាល់ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូន អ្នកប្រកបរបរ ដឹកភ្ញៀវទេសចរណ៍ នៅលើផ្ទៃសមុទ្រទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាពរបស់ភ្ញៀវទេសចរដែលចង់ទៅលេងនៅតាមបណ្ដាកោះក្នុងកំឡុងពេលក្រសួងធនធានទឹក បានជូនដំណឹងអំពីបញ្ហាកាសធាតុមានភ្លៀងព្យុះខ្យល់រលកបោកបក់ខ្លាំងឲ្យមានប្រសិទ្ធភាព តាមការណែនាំរបស់រដ្ឋបាលខេត្ត៕នាគសមុទ្រ