អាជ្ញាធរខេត្តព្រះសីហនុ បង្ហាញសុឆន្ទះបន្តកៀរគររកសប្បុរសជនជួយ អង្គការម្លប់តាប៉ាងដើម្បីមានលទ្ធភាពជួយចិញ្ចឹមកុមារអនាថាខ្វះទីពឹង

0

ខេត្តព្រះសីហនុ  ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាកិតិ្តយសក្នុងពិធីប្រគល់អំណោយ របស់ក្រុមហ៊ុន កាស៊ីណូ Liberty Goddes( នារីសន្តិភាព) ប្រគល់ ជូនអង្គការម្លប់តាប៉ាង ខេត្តព្រះសីហនុ។

ឯកឧត្ដម គួច ចំរើន ​បាន​នាំយកនូវការសាកសួរសុខទុក្ខពីសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំពោះអង្គការម្លប់តាប៉ាងក៏ដូចជាកុមារកំព្រា គ្មានទីពឹងដែលរស់នៅក្រោមការគ្រប់គ្រងអង្គការម្លប់តាប៉ាងទាំងអស់ដោយក្តីនឹករឭកអា។

ឯកឧត្ដម គួច ចំរើន បានសំណូមពរដល់អង្គការម្លប់តាប៉ាងត្រូវបង្កើនក្នុងការជួយដល់បងប្អូនកុមារកំព្រា ក្មេងអនាថាជនក្រីក្រដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការបន្ថែមទៀត ហើយអាជ្ញាធរខេត្តនឹងបន្តស្វែងរកសប្បុរសជននានាដើម្បីជួយកុមារអនាថាក្នុងអង្គការផងដែរ។

អំណោយដែលប្រគល់ជូនអង្គការម្លប់តាប៉ាងនាពេលនេះរួមមាន អង្ករ ២.៥តោន ម៉ាស ១៥,០០០ ប៊ិច ៥ពាន់ដើម សៀវភៅ ពាន់ក្បាល និង ថវិកា ៥,០០០ ដុល្លារ៕