អភិបាលខេត្តបានដឹកនាំមន្ត្រីសំខាន់ៗចុះអន្តរាគមដល់ប្រជាកសិករខណះឈ្មួញខិលខូចមួយចំនួនឆ្លៀតឱកាសទម្លាក់តម្លៃស្រូវជាបន្តបន្ទាប់ស្របពេលពួកគាត់កំពុងប្រមូលផល

0

ខេត្តបាត់ដំបង÷កិច្ចអន្តរាគមនេះបានធ្វើឡើងក្រោយពីប្រជាកសិកររស់នៅក្ន្ងុងឃុំព្រែកនរិន្ទស្រុកឯកភ្នំបាននាំគ្នាប្រត្តិកម្មទៅនឹងឈ្មួញមួយចំនួនដែលចុះទិញស្រូវរបស់ពួកគាត់បានទម្លាក់តម្លៃថោកជាបន្តបន្ទាប់ខណះដែលពួកគាត់កំពុងនាំគ្នាប្រមូលផលជាបណ្តើៗ។ការចុះអន្តរាគមនឹងពិនិត្យមើលការប្រមូលផលរបស់កសិករពីសំណាក់អាជ្ញាធរខេត្តនឹងមន្ត្រីសំខាន់ៗពាក់ព័ន្ធបានប្រព្រឹត្តឡើងកាលពីរសៀលថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២០ដែលដឹកនាំដោយលោកងួន.រតន:អភិបាលនៃគណ:អភិបាល។ដើម្បីចុះពិនិត្យមើលពីការប្រមូលផលរបស់ប្រជាកសិករនៅក្នុងឃុំព្រែកនរិន្ទស្រុកឯកភ្នំហើយត្រូវបានឈ្មួញឆ្លៀតឱកាសចុះទិញដោយទម្លាក់តម្លៃស្រូវរបស់ពួកគាត់ជាបន្តបន្ទាប់ដែលពួកគាត់ទទួលយកមិនបាន។
នៅក្នុងឱកាសនោះប្រជាកសិករបានលើកឡើងនៅចំពោះមុខប្រតិភូថា÷ការប្រមូលផលស្រូវបង្កើនរដូវ(ស្រូវប្រាំង)ប្រភេទស្រូវសែនក្រអូបរបស់ពួកគាត់បានចាប់ផ្តើមពីដើមខែកញ្ញាមកម្លេះហើយឈ្មួញបានទិញក្នុងតម្លៃដំបូងចន្លោះប្រមាណ១លាន១០មុឺនរៀលបន្ទាប់មកឈ្មួញបានទម្លាក់តម្លៃនៅត្រឹម១លាន៤ទៅ៥ម៉ឺនរៀលតែប៉ុណ្ណោះក្នុង១តោនដែលពួកគាត់មិនអាចទទួលយកបានហើយពួកគាត់បារម្ភថាឈ្មួញនឹងនាំគ្នាបន្តអោយតម្លៃទាបជាងនេះបន្តទៀតដែលធ្វើអោយពួកគាត់រកកម្រៃសល់សម្រាប់ផ្គត់ផ្គង់គ្រួសារមិនបាន។
ផ្ទុយពីការលើកឡើងរបស់ប្រជាកសិករលោកឧកញ៉ាភួ.ពុយដែលជាសមាជិកសភាតំណាងរាស្ត្រមណ្ឌលបាត់ដំបងនឹងជាប្រធានក្រុមហ៊ុនបៃតងកម្ពុជា(ភីអិលស៊ីPLC)ផងនោះបានពន្យល់បងប្អូនប្រជាកសិករថា៖កត្តាដែលឈ្មួញបានទម្លាក់តម្លៃស្រូវនេះអាចបណ្ដាលមកពីបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងការប្រមូលផលលើសពីតម្រូវការទិញប្រចាំថ្ងៃឬស្រូវច្រូតកាត់ហើយទុកចោលច្រើនថ្ងៃបង្កធ្វើឲ្យខូចនូវគុណភាពក៏ថាបាន។លោកបន្តថាចំពោះប្រភេទស្រូវ”សែនក្រអូប”បើតម្លៃលើសពី១លានវាមិនមានបញ្ហានោះទេតែបើតម្លៃធ្លាក់ជាងនេះជាបញ្ហានៃហេតុផលអ្វីមួយពីការប្រមូលទិញពីសំណាក់ឈ្មួញ។ចំណែកខាងក្រុមហ៊ុនបៃតងកម្ពុជារបស់លោកត្រូវបានធានាពីតម្លៃកន្លងមកហើយដោយមិនឲ្យចុះក្រោម១លានរៀលដាច់ខាតបើគិតជាលុយថៃគឺស្មើ៨.០០០បាត។
ដោយឡែកលោកងួន.រតនៈអភិបាលខេត្តក៏បានបញ្ជាក់ដល់ប្រជាកសិករដែរថា៖ការធ្លាក់ចុះពីតម្លៃស្រូវដែលបងប្អូនកំពុងជួបប្រទេះនេះវាអាចជាល្បិចកលឈ្មួញពីខាងក្រៅដែលចូលមកប្រជែងទិញជាមួយក្រុមហ៊ុនបៃតងដោយសាខាងក្រុមហ៊ុនបានកំណត់តម្លៃសមរម្យដល់បងប្អូន។ទើបពួកគេប្រើយុទ្ធសាស្ត្រដើម្បីបន្ទាបបន្ថោកនូវតម្លៃស្រូវដែលបងប្អូនបានប្រមូលផលហើយធ្វើការបំផ្លោងព័ត៌មានដែលជាឧបាយកលទុច្ចរឹតណាមួយក៏ថាបានហេតុនេះសូមបងប្អូនកុំជឿក្រុមឈ្មួញទុច្ចរឹតបែបនេះព្រោះបងប្អូនបានចងក្រងសហគមន៍ត្រឹមត្រូវនៅក្នុងមូលដ្ឋានរបស់បងប្អូន៕សៅ សារិទ្ធ