យុវជន​៥នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់

0

(កំពង់ធំ)៖ សមត្ថកិច្ច​ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ បាន​ចុះ ប្រតិបត្តិ​ការ​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ និងបានឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិ គីរីអណ្ដែក ឃុំ ទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ។

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការ ជាមូយកម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៏ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន
ខុសច្បាប់ ០១ ករណី ឃាត់ខ្លួន ជនសង្ស័យ ០៥ នាក់
ក្នុង​នោះដែរ​មាន​ ឈ្មោះ ជិន ចាន់នាថ ភេទ ប្រុស អាយុ ២៨ ឆ្នាំ នៅភូមិ អូរក្រវ៉ាន់ ឃុំ ចំការអណ្ដូង ស្រុក ចំការលើ ខេត្តកំពង់ចាម ជាប់ចោទ​ពីបទ ជួញដូរ​សារធាតុញៀនខុសច្បាប់
២-ឈ្មោះ គ្រុយ ផល្លី ភេទ ប្រុស អាយុ ២៤ ឆ្នាំ នៅភូមិ
អូរក្រវ៉ាន់ ឃុំ ចំការអណ្ដូង ស្រុក ចំការលើ ខេត្ត
កំពង់ចាម ជួញដូរសារធាតុញៀនខុសច្បាប់ ។
៣-ឈ្មោះ គឿង ចាន់ ប្រុស អាយុ ១៥ ឆ្នាំ ភូមិ អូរក្រវ៉ាន់
ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម (ប្រើប្រាស់
សារធាតុញៀនខុសច្បាប់) ។
៤-ឈ្មោះ ឈិត ក្លូរ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិ
អូរក្រវ៉ាន់ ឃុំ ចំការអណ្ដូង ស្រុក ចំកាលើ ខេត្តកំពង់ចាម (ប្រើប្រាស់សារធាតុញៀនខុសច្បាប់)
៥-ឈ្មោះ គ្រុយ ផល្លិត ភេទ ប្រុស អាយុ ២២ឆ្នាំ ភូមិ
អូរក្រវ៉ាន់ ឃុំ ចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម (ប្រើប្រាស់សារធាតុញៀនខុសច្បាប់) ។
ក្នុង​កិច្ច​សហការ​បង្រ្កាប​បទល្មើស​គ្រឿងញៀន​ សមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យ ជា
សារធាតុញៀនខុសច្បាប់ចំនួន ០៣ កញ្ចប់ មានទម្ងន់ ០,៤ក្រាម , ម៉ូតូ ០១ គ្រឿង និងទូរស័ព្ទដៃចំនួន ០២គ្រឿង។
ករណីនេះសមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង មកការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងនីតិវិធី ៕ដោយ​ប៊ុន​រដ្ឋា​