ឃាត់ខ្លួនបុគ្គលិកក្រុម​ហ៊ុន​អចលន​ទ្រព្យ​អិលអូឌីLOD ៤នាក់ អនុវត្តបញ្ច្រាស់ទិសនៃការណែនាំសម្តេចតេជោ ហ៊ុន សែន​ហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងដំណាក់កាលកូវិដ19

0

ខេត្ត​កំពង់ឆ្នាំង សាហាវ​ព្រៃផ្សៃ​ណាស់​ ក្រុម​ហ៊ុន​អចលន​ទ្រព្យ​អិលអូឌីLOD បានអនុវត្តបញ្ច្រាស់ទិស នៃអនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​សែន​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ដែល​បាន​សំណូមពរ​ឲ្យ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ទូទាំង​ប្រទេស​ មេត្តា​យោគយល់​ និងលើកលែង ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ ដែល​កំពុង​តែ​មាន​ជីវភាព​លំបាក ខ្វះខាត ក្នុង​ដំណាក់​កាល​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ ១៩ និងហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិ។

តែផ្ទុយទៅវិញ ក្រុម​ហ៊ុន​អចលន​ទ្រព្យ​អិលអូឌីLOD បានឲ្យបុគ្គលិក៤នាក់ សំរុកចូលផ្ទះមេភូមិ ហើយមកកាត់សោរច្រវ៉ាក់ ដើម្បី​រឹបអូសម៉ូតូ មួយគ្រឿង​ពីកូនបំណុល មិនមានការអនុញាតិពី ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​ ខណៈ​កូនបំណុល ខកខានមិនបានបង់ការប្រាក់រយះពេល៣ខែ ប៉ុណ្ណោះ កើតហេតុ​ការណ៍​នេះ បាន​កើតឡើង​នៅថ្ងៃទី​២៩ ខែកញ្ញា​ឆ្នាំ​២០២០​ ស្ថិតនៅភូមិកំពង់បាស្រូវខាងត្បូង.ឃុំជលសារ.ស្រុកជលគិរី.ខេត្ត​កំពង់ឆ្នាំង ។

បន្ទាប់ពី​ប្រជាពលរដ្ឋ.បាន​ឃើញ​ហេតុការណ៍​ ដ៏សាហាវគ្មានធម្មមេត្តា របស់បុគ្គលិក ក្រុម​ហ៊ុន​អិលអូឌី LOD ធ្វើសកម្មភាពដូចប្លន់ ដោយលក្ខណះហឹង្សា ក៏បានរាយការណ៍មក អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​ ក្នុង​ក៏មានលេចប្រភពព័ត៌មានថា មូលហេតុ​ដែលបុគ្គលិករបស់ក្រុមហ៊ុនហ៊ានប្រើហឹង្សាក្នុងការរឹបអូលទ្រព្យកូនបំណុល ក្នុង​ដំណាក់​កាល​កូវិដ19​ដោយសារតែម្ចាស់ក្រុមហ៊ុន អចលនទ្រព្យ​អិលអូឌី LOD មានឋានៈជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​មួយ។
ឯកឧត្តម​ អ៉ិត សុធា ព្រះ រាជអាជ្ញា អយ្យការ​អមសាលាដំបូង ខេត្ត​កំពង់​ឆ្នាំង​ បន្ទាប់​ពីទទួលបានព័ត៌មាន បានបញ្ជាឲ្យកម្លាំងកងរាជ​អាវុធហត្ថ​ស្រុកជលគីរី.ចុះឃាត់ខ្លួនយុវជន៤នាក់ ជាបុគ្គលិក ក្រុម​ហ៊ុន អចលន​ទ្រព្យ​អិ​ល​អូឌី​ ដែល​មាន​ឈ្មោះ​ដូចខាងក្រោម​ ១. ឈ្មោះ វ៉ែន រិត ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិជារៅ.ឃុំរលាប្អៀរ.ស្រុករលាប្អៀរ.ក.ឆ។
២.ញ៉េស សារីន ភេទប្រុស.អាយុ២១ឆ្នាំរស់នៅភូមិពារាំង.ឃុំចោងម៉ោង.ស្រុកសាមគ្គីមានជ័យ.ក.ឆ។
៣.អៀន វណ្ណា ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិននៀមទទឹង.ឃុំទឹកហូត.ស្រុករលាប្អៀរ ក.ឆ។
ទី៤ ហេង គង្គារ អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ព្រីង ​សង្កាត់​កំពង់​ឆ្នាំង.ក្រុងកំពង់ឆ្នាំង. ខេត្ត​កំពង់ឆ្នាំង មានតួនាទីជាប្រធានសាខាខេត្តកំពង់ឆ្នាំង ជាអ្នកផ្តើមគំនិត ចំណែក​វត្ដុតាងសមត្ថកិ្ច ដកហូតរួមមានម៉តូចំនួន០២ គ្រឿង

– ទូរស័ព្ទដៃចំនួន០៤ គ្រឿង
– ច្រវ៉ា៉ចំនួន ០២ ខ្សែ
-ពូថៅ ចំនួន ០១
– កូន សោរ ចំនួន ០ ២
– ដែកទីប ប្រវែង ១.៦ សង់ ទីម៉ែ ។
ជនសង្ស័យ​ទាំង៤នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ដោយចេតនា ត្រូវ​បាន​បញ្ជូន​មកទី​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់​ឆ្នាំង​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅព្រឹក​ថ្ងៃទី​៣​០ ខែកញ្ញា​ឆ្នាំ​២០២០​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕
ដោយ​ប៊ុន​រដ្ឋា​