ទំនាស់ដីធ្លីដ៏រ៉ំារ៉ៃ អស់រយៈពេលប្រមាណ២០ឆ្នាំត្រូវបានបញ្ចប់

0

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋចំនួនពីរគ្រួសារដែលមានទំនាស់ដីធ្លីដីធ្លីមួយកន្លែងនៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង អស់រយៈពេល២០ឆ្នាំកន្លងមក រហូតផ្តឹងផ្តល់គ្នាទៅស្ថាប័នតុលាការថែមទៀត ត្រូវបានបញ្ចប់ដោយជោគជ័យ ។ ក្រោយពីភាគីដើមបណ្ដឹងបានស្នើសុំអន្តរាគមន៍ពី ឯកឧត្ដម ឌី វិជ្ជា ដោយផ្ទាល់កាលពីសប្តាហ៍មុន និងទទួលឯកសារសុំនំរឿងរួច ឯកឧត្ដមក៏បានស្នើដល់អជ្ញាធរដែនដីធ្វើការត្រួតពិនិត្យ និងដោះស្រាយឡើងវិញ។

នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចៅក្រម សាលាដំបូងខេត្តស្វាយរៀង អាជ្ញាធរដែនដីនិងភាគីពាក់ព័ន្ធ ក្រុមការងារបានចុះទៅពិនិត្យដល់ទីតាំងកើតមានទំនាស់រវាងភាគីឈ្មោះ ម៉ិល ធឿន និងភាគីឈ្មោះ ចាន់ សាវ៉ាន់ រួមទាំងការធ្វើអត្តសញ្ញាណដីទំនាស់ បានរកឃើញថាភាគីឈ្មោះ ម៉ិល ធឿន បានរស់នៅលើដីចំណីព្រែក បានចាក់ដីចូលទៅលើព្រំដីឈ្មោះចាន់ សាវ៉ាន់បន្ថែមទៀត។

ក្រោយពីបានចុះពិនិត្យរួចក្រុមការងារបានហៅភាគីទាំង២មកសម្របសម្រួលពន្យល់ណែនាំទាំងផ្លូវច្បាប់និងភាពជាក់ស្តែងរួចមក ភាគីទាំង២ បានយល់ព្រមបញ្ចប់ទំនាស់ ដោយភាគីឈ្មោះម៉ិល ធឿន យល់ព្រមប្រគល់ដីស្រែទំនាស់អោយភាគី ចាន់ សាវ៉ាន់ ហើយភាគីមុិល ធឿន ត្រូវធ្វើពាក្យស្នើសុំខ្ចីដីចំណីព្រែកដែលខ្លួនអាស្រ័យផលមកចៅសង្កាត់ ព្រមទាំងធ្វើកិច្ចសន្យាព្រមព្រៀងបញ្ចប់ទំនាស់ដីធ្លី និងដកពាក្យបណ្តឹងទាំងសងខាង នៅទីតាំងទំនាស់ចាប់ពីពេលនេះតទៅ ប្រកបដោយទំនុកចិត្ត ស្មារតីទទួលខុសត្រូវ។
យុទ្ធសាស្ត្រឈ្នះ ឈ្នះ តាមការណែនាំរបស់ ឯកឧត្តម ឌី វិជ្ជា យើងទទួលបានស្នាមញញឹម និងភាពសុខដុមរម្យនា ទាំងអស់គ្នា
អរគុណ សន្តិភាព។ជា រដ្ឋាស្វាយរៀង