ប្រជាពលរដ្ឋប្រទះឃើញ កាំភ្លើងAK47ចំនួន២ដើម ត្រូវបានជន មិនស្គាល់មុខយកទៅផ្លុងចោល ក្នុងព្រៃ

0

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ រដ្ឋនៅក្នុងតំបន់ ភូមិលេខ ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ បាន ប្រាប់ ឲ្យដឹង ថានៅវេលា ម៉ោង ប្រមាណ៣ ទៀបភ្លឺ ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២០  ពួកគាត់បាន ប្រទះឃើញ កាំភ្លើងAK47 ចំនួន ២ ដើម គេយកទៅផ្លុងចោលនៅក្នុងព្រៃ ជាប់ និងផ្លូវឡើង ភ្នំ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អោយដឹងថា ដោយ មានកិច្ចសហការល្អពីប្រជាពលរដ្ឋ កាលពីម៉ោងជិត៣ ទៀបភ្លឺថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០ នគរបាលបាន ទៅយកកាំភ្លើងវែង ម៉ាក AK47 ចំនួន២ដើម ដែលមានអ្នកយកទៅផ្លុងចោលនៅចំណុច តាមផ្លូវឡើងលើភ្នំ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុយកមករក្សាទុកនិងស្រាវជ្រាវបន្ត។ លោកស្នងការបន្ថែមថា ជាមួយនឹងអាវុធAK47 ចំនួន ០២ដើមនេះ ក៍មានបង់កាំភ្លើងចំនួន ០២ និង គ្រាប់កាំភ្លើងAKចំនួន ១១គ្រាប់ ហើយបច្ចុប្បន្នរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវបន្ត តាមនិតិវិធី៕ដោយ  នាគសមុទ្