ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តនាំយកអំណោយឯកឧត្តមហ៊ុន ម៉ាណែត ជូន ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋទីទ័លក្រ០៥គ្រួសារ នៅឃុំបន្ទាយស្ទោង

0

ខេត្តកំពង់ធំ ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ខ្វះខាតក្នុងរដូវកាលកូវីដ-១៩ COVID -19 ក្នុងនោះមានចាស់ជរា គ្មានទីពឹង និងប្រជាពលរដ្ឋទីទ័លក្រចំនួន០៥ គ្រួសារ ដែលរស់នៅភូមិស្រោមដែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅល្ងាច ទី០៦ ខែតុលា ឆ្នាំ២០២០ ។
ពិធីឧបត្ថម្ភអំណោយនេះ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកអំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ០៥ គ្រួសារបន្ទាប់ពីបានបំពេញការងារស្នូលរបស់អង្គភាពចប់ ចំណែកពលរដ្ឋដែលបានទទួលមាន ឈ្មោះផន សេង អាយុ ៧៨ ឆ្នាំ ជាស្ត្រីមេម៉ាយ មានសមាជិកក្នុងបន្ទុក ០៤ នាក់ ទី២លោកឈ្មោះ ហ៊ាប សុខ អាយុ ៧៦ ឆ្នាំ ជាបុរសពោះម៉ាយ មានសមាជិកក្នុងបន្ទុក ០៤ នាក់ ទី៣ ឈ្មោះ ជួន តែ អាយុ ៨៣ ឆ្នាំ ជាស្ត្រីមេម៉ាយ មានសមាជិកក្នុងបន្ទុក ០៤ នាក់ និងទី៤ ឈ្មោះ ជុន ឃា អាយុ៦៨ ឆ្នាំ ជាស្ត្រីមេម៉ាយ មានសមាជិកក្នុងបន្ទុក ០៥ នាក់ ទី៥ លីវ ណត អាយុ ៧៨ ឆ្នាំ ជាស្ត្រីមេម៉ាយ មានសមាជិកក្នុងបន្ទុក ០៥ នាក់ ក្នុងមួយគ្រួសារទទួលបាននូវ អង្ករ២៥ គ្រ ,មីម៉ាម៉ា០១ កេស ,ទឹកត្រី ទឹកស៊ីអ៉ីវ ០២ យូរ និងថវិកាមួយចំនួនផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា អំណោយនេះ គឺគ្រាន់តែជួយសម្រួលដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយគ្រាប៉ុណ្ណោះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រកបមុខរបររកទទួលទាន ដើម្បីចិញ្ចឹមជីវិត និងជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃបានហូបចុកគ្រប់គ្រាន់ និងធូរធារ ធ្វើឲ្យគ្រួសារមានការរីកចម្រើន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែល ជានិច្ចកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់ដល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងបានសំណូមដល់បងប្អូន រួមគ្នាថែរក្សាសុខសន្តិភាព ព្រោះថាមានសន្តិភាព ទើបយើងមានអ្វីៗនៅថ្ងៃនេះ និងសូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀសឆ្ងាយពីជម្ងឺកូវីដ-១៩ និងបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ជៀសវាងមានករណី ខុសឈ្មោះ ឬខុសថ្ងៃខែឆ្នាំកំណើត ត្រូវស្នើសុំកែតម្រូវឲ្យបានត្រឹមត្រូវ ទើបយើងមានសិទ្ធអាចបោះឆ្នោតបាន ហើយចំពោះក្មួយៗដែលទើបគ្រប់អាយុ១៨ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិបោះឆ្នោត។ដោយ ប៊ុន រដ្ឋា