ជនជាតិចិនចំនួន៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសអធិកាដ្ឋាននគបាលក្រុងព្រះសីហនុ ឃាត់ខ្លូននាំយកទៅសាក់សួរ ពាក់ព័ន្ធអាវុធខ្លីមួយដើម

0

ខេត្តព្រះសីហនុ៖. សមត្ថកិច្ចប៉ូលិស អធិកាដ្ឋាននគបាលក្រុងព្រះសីហនុ បានប្រាប់ឲ្យដឹងថានៅយប់ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២០ ជនជាតិចិនចំនួន៦នាក់ ត្រូវបានឃាត់ខ្លូន ក្រោយពេល សមត្ថកិច្ចប៉ូលិសរកឃើញ កាំភ្លើងខ្លី មួយដើម នៅក្នុងរថយន្ត របស់ពួកគេ ។ ការចាប់ខ្លូនធ្វើឡើង ក្នុងខណៈពេល គណៈបញ្ជាការឯកភាពក្រុង ព្រះសីហនុដឹកនាំដោយ លោក គង់ សោភា អភិបាលរងក្រុង ចុះឆែកឆេរ អាវុធជាតិផ្ទុះតាម ផ្លូវសាធារណៈ ត្រង់ចំណុចម្តុំ ផ្សារពាណិជ្ជកម្មស្ថិតក្នុង សង្កាត់លេខ ២ ក្រុងព្រះសីហនុ។ 

.លោកគង់ សោភា អភិបាលរងក្រុងព្រះសីហនុបានប្រាប់អោយដឹងថា ក្នុងប្រតិបត្តិការឆែកឆេរអាវុធ ជាតិផ្ទុះយប់នេះ សមត្ថកិច្ចបានឃាត់រថយន្តនិងម៉ូតូជាច្រើនគ្រឿង ក្នុងនោះមានរថយន្តមួយគ្រឿងម៉ាក អាល់ ផាត់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BE-0032 បើកបរដោយបុរសជនជាតិចិនម្នាក់ ជិះគ្នា៦នាក់ ស្រី៣នាក់ និងដកហូតបាន កាំភ្លើងខ្លីមួយដើម ម៉ាក G-Lock 19 Gen5 មាន បង់កាំភ្លើងចំនួន២ និងក្នុងមួយបង់ដាក់ បានគ្រាប់ ចំនួន១៥ពេញ សរុប ២បង់មានចំនួន៣០គ្រាប់ ។

.លោកបានបន្តថា ក្រៅពីរកឃើញកាំភ្លើងខ្លីមួយដើមក្នុងរថយន្តខាងលើនោះ ប៉ូលិស ក៏បានប្រទះឃើញ គ្រឿងញៀនមួយកញ្ចប់តូចផងដែរនៅក្បែរកន្លែងឆែកឆេរដោយមិនដឹងថា គឿងញៀននោះ មានការពាក់ព័ន្ធ ជាមួយក្រុមជនជាប់សង្ស័យ ជនជាតិចិន ទាំង៦នាក់ខាងលើដែរ ឬ យ៉ាងណានោះទេ។

បច្ចុប្បន្ន ជនជាប់សង្ស័យជនជាតិចិនចំនួន៦នាក់ត្រូវបានសមត្ថកិច្ច ត្រូវបាននាំខ្លូនទៅអធិកា ដ្ឋានន គបាល ក្រុងព្រះសីហនុ ដើម្បីធ្វើការ សាកសួរ តាមនីតិវិធីច្បាប់៕នាគសមុទ្រ