គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ព្រឹទ្ធសភាបើកកិច្ចប្រជុំ ពិភាក្សាជាមួយរដ្ឋបាលខេត្តស្តីពីការដោះស្រាយវិវាទ នានានៅក្នុងខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ព្រឹទ្ធសភា នាព្រឹកថ្ងៃទី៦ខែ តុលា ឆ្នាំ២០២០ នេះបានរៀបចំ កិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីទទួលបានព័ត៌មានស្តីពីការដោះ ស្រាយវិវាទនានានៅ ក្នុងខេត្តព្រះសីហនុ ។ពីធីនេះក្រោមអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធាន គណៈ កម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា  ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ព្រមទាំងមានការ ចូលរួមផងដែរ ពីលោកភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

.ឆ្លៀតក្នុងឱកាសនោះឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមាន ប្រសា សន៍ក្នុងអង្គពិធីប្រជុំបានលើកពីសមទ្ធិផលដែលសម្រេចបាននាពេលកន្លងមកនេះ និងបញ្ហាប្រឈមក្នុង ខេត្ត ជម្រាបជូនដល់ឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា ព្រមទាំងឯក ឧត្តមលោកជំទាវលោកលោកស្រីដែលមានវត្តមាននៅក្នុងអង្គពិធីនៅពេលនេះដោយក្នុងការហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ទាំងអស់នេះហើយដោយមានការចង្អុលបង្ហាញពីរាជរដ្ឋាភិបាល ក្នុងការប្រើ គោលនយោបាយដំណាក់កាលទី៦(ស្លឹកត្នោតខ្ចប់ស្ករត្នោត)ហើយក្នុងការស្ថាបនាផ្លូវថ្នល់ផ្លូវដើរក៏មានរៀបចំដាំដើមឈើពណ៌បៃតងអមជុំវិញផ្លូវផងដែរចំណែកឯណាប្រព័ន្ធទឹកភ្លើងត្រូវបានរៀបចំបង្កប់នៅក្នុងដីតាមបណ្ដោយផ្លូវដែលក្រាលដោយក្រានិត និងពិនិត្យមើលភូមិសាស្រ្តប្រព័ន្ធអូរប្រឡាយដែលក្នុងខេត្ត មានមុខទឹករហូតដល់ ៨កន្លែង ហើយនៅចំពោះមុខនេះរដ្ឋបាលខេត្តអាចសាងសង់បានត្រឹមតែពីកន្លែងតែប៉ុណ្ណោះអាងប្រព្រឹត្តិកម្ម និងអាស្រ័យនៅលើកញ្ចប់ថវិកា ព្រមទាំងភូមិសាស្រ្តផងដែរ។

. ឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃព្រឹទ្ធសភាបាន ប្រសាសន៍ ការកោតសរសើរដល់ឯកឧត្តមអភិបាលខេត្តមន្ត្រីរាជការក្នុងខេត្តព្រះសីហនុដោយសហការគ្នាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែរួមទាំងអូរប្រឡាយនិងបញ្ហាផ្សេងៗដែលរាជរដ្ឋាភិបាលបានដាក់មកឱ្យរដ្ឋបាលខេត្តនិងមន្ត្រីរាជការកងកម្លាំងសមត្ថកិច្ចក្នុងការអនុវត្តតាមផែនការដែលរាជរដ្ឋាភិបាលបានកំណត់៕នាគសមុទ្រ