កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លាខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

0

ភ្នំពេញ៖នៅថ្ងៃទី០៧ខែតុលាឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចផ្ទះជួលលេខ១៧ ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង១៦ និង៥៥នាទី បង្កដោយជនសង្ស័យម្នាក់ មធ្យោបាយថ្មើរជើង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ កែវ ស្រីណែត ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ (គ្មានសារធាតុញៀន) បានលួចម៉ូតូ របស់ជនរងគ្រោះឈ្មោះ ដន សុបញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ១៧ ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកគុបសេ៥០ ពាក់ស្លាកលេខតាកែវ 1J-8728 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕