ជំនឿរផ្នែកវិស័យព្រះពុទ្ធសាសនាបានធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្ត ពុទ្ធោភាវនា ប្រមូលបច្ច័យជាង.១០០លានរៀល

(ឧត្តរមានជ័យ) អ្នកមានជំនឿផ្នែកវិស័យព្រះពុទ្ធសាសនាបានរៀបចំពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់ត្រីមាស នៅវត្តពុទ្ធធភាវនា ស្ថិតឃុំត្រពាំងតាវ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ នាថ្ងៃពុធទី៧ខែតុលាឆ្នាំ២០២០

ការប្រារព្ធពិធីបទនមស្សការព្រះរតនត្រ័យ សមាទានសីលនិមន្ដព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្តែងធម៍ ទេសនាតាមប្រពៃណីខ្មែរកាលពីរសៀលថ្ងៃទី៦ខែតុលាឆ្នាំ២០២០នៅទីតាំងវត្តតែម្តង។

ក្នុងឱកាសនោះលោកជំទាវឧកញ៉ានាងវិសាខាអគ្គមហាឧសិកាពុទ្ធសាសនូបត្តម្ភបណ្តិត សៀង ចាន់ហេង បានថ្លែងថាដោយសារប្រទេសជាតិមានសុខសន្តិភាពស្ថិរភាពនយោបាយនឹងការអភិវឌ្ឍន៏គ្រប់ទីកន្លែងធ្វើឲ្យប្រជាពលរដ្ឋយើងមានឱកាសបានធ្វើដំណើរកម្សានប្រកបមុខរបរកសុីបានដោយសេរីនឹងធ្វើបុណ្យទានបានគ្រប់ទីកន្លែងទូទាំងប្រទេស ។

លោកជំទាវឧកញ៉ា សៀង ចាន់ហេងបន្ថែមថា អរគុណសន្តិភាពនឹងស្ថាបនិកសន្តិភាពសម្តេច តេជោហ៊ុនសែនដែលបានតស៊ូប្រឹងប្រែងឆ្លងកាត់ឧបសគ្គរាប់រយជំពូកនឹងបានចំណាយសាច់ស្រស់ឈាមស្រស់ដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៏ប៉ុលពតស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋនឹងសង្គមជាតិព្រមទាំងជម្រុញការអភិវឌ្ឍន៏ប្រទេសតាំងពីចំណុចសូន្យរហូតមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ។

លោកជំទាវបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងប្រជាពលរដ្ឋសូមចូលរួមែថេរក្សាសន្តិភាពទាំងអស់គ្នានឹងដឹងគុណសន្តិភាពពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានសំរាប់មនុស្សជាតិលើពិភពលោក ។

សន្តិភាពនៅកម្ពុជានឹងនៅបន្តភាពរឹងមាំស្ថិតស្ថេរគង់វង្សជាអមត:កុំឲ្យជនអគតិមួយចំនួនតូចណាមួយមកបំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ ។

លោកជំទាវ សៀង ចាន់ហេង បានអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ក្នុងមូលដ្ឋានបន្តគោរពតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលដោយត្រូវធ្វើអនាម័យជាប្រចាំលាងដៃនឹងអាល់កុលសាប៊ូពាក់ម៉ាសគ្រប់ពេលវេលាដែលយើងជួបជុំមនុស្សច្រើនដើម្បីការពារសុខភាពសាធារណ:នឹងការកំចាត់ជំងឺកូវីដ១៩នេះឲ្យអស់ពីកម្ពុជានឹងពិភពលោក

សូមបញ្ជាក់ថាបច័្ចយដែលលោកជំទាវព្រមទាំងពុទ្ធបរិស័ទដែលដង្ហែចូលវត្តពទ្ឋធភាវនានេះសរុបថវិការប្រមាណជាង១០០លានរៀលសំរាប់កសាងវត្តផងដែរ.៕