ច្រើនណាស់លោកព្រះ ..មុខសញ្ញាចែកចាយនិងប្រើប្រាសគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ច ក្រុងសែនមនោរម្យ បង្ក្រាប់

(ខេត្តមណ្ឌលគិរី): នៅថ្ងៃទី៧ខែតុលា ឆ្នាំ២០២០ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន បាសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំលោកម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងនៃអយ្យការសាលាតំបូងខេត្ត បានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យឆែកឆេរ លំនៅដ្ឋានលេខ១៥៥៣/២០ និងដីកាបង្គាប់ឲ្យនាំជនត្រូវចោទលេខ ១០៨/២០ មកធ្វើការឆែកឆេរលំនៅដ្ឋាន(បន្ទប់ជួល) ក្នុងសំណុំរឿងលេខ០៥៨/២០។

ប្រតិបត្តិការនេះធ្វើឡើងនៅចំពោះមុខជនត្រូវចោទទាំងពីរនាក់ បានឆែកឆេបានរកឃើញ នូវសារធាតុញៀនមានសណ្ឋាន ជាម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ធំ ស្មើនឹង២០៥,៤០ក្រាម (ថ្លឹងទាំងសំបក) នៅក្នុងកូនធុងបាស់តូច ។ នេះជាសារធាតុញៀនមានសណ្ឋានក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ធំ ស្មើនឹង២០៥,៤០ក្រាម (ថ្លឹងទាំងសំបក) និងកូនធុងបាស់ ចំនួន០១គ្រឿង។

ជនសង្ស័យទី១.ឈ្មោះដា រី (ហៅរួនឡាវី) ហៅម៉ាប់ ភេទប្រុស ទី២.ឈ្មោះជា ផាលីណែត ភេទប្រុសរស់នៅក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិឃុំ កើតហេតុខាងលើ។ ករណីនេះកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅដាក់នៅក្នុងពន្ធនាគារ រីឯវត្ថុតាងត្រូវបានបញ្ជូនទៅដល់តុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕