ក្រុមញៀន ល្បែងស៊ីសង ជល់មាន់និងល្បែង អាប៉ោង យោគីល្មើសច្បាប់ បានរត់ចែកជើងគ្នាព្រាតពេញព្រៃ ខណៈពេលអ្នកសារព័ត៌មានចូលថតយកព័ត៌មាន

ខេត្តព្រះវិហារ៖ក្រុមញៀន ល្បែងស៊ីសង ជល់មាន់និងល្បែង អាប៉ោង យោគីល្មើសច្បាប់ បានរត់ចែកជើងគ្នាព្រាតពេញព្រៃ ខណៈពេលអ្នកសារព័ត៌មានចូលថតយកព័ត៌មាន ស្ថិតនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែននៅចំណុចខាងកើតព្រៃកប់ខ្មោច ចំងាយ100m ក្នុងភូមិគូលែនជើងឃុំគូលែនស្រុកគូលែនខេត្តព្រះវិហារ នាថ្ងៃទី 10 ខែ 10 ឆ្នាំ 202០។ប្រជាពលរដ្ឋនៅតំបន់នោះបានប្រាប់ថាហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចមិន​ចាត់វិធានការលើមេល្បែងស៊ីសងទាំងនេះដូចជាល្បែងជល់មាន់តាមអនឡាញដែលថិតនៅក្បែររង្វង់មូលគូលែនគេលេងល្បែងស៊ីសងហូកញ្ជ្រៀវជារៀងរាល់ថ្ងៃពុំមានមន្ត្រីអាជ្ញាធរឫសមត្ថកិច្ចណាចុះបង្ក្រាបនោះទេលោកគីមដែលជាម្ចាស់ទីតាំងសង្វៀនជល់មាន់ក៏បានប្រាប់អ្នកសារព័ត៌មានយើងថា គាត់បានជម្រាបដល់អាជ្ញាធរ ស្រុករួចអស់ហើយ។ឥឡូវលោកអភិបាលស្រុកកូលេនបានបដិសេធថាលោកមិនបានដឹងរឿងនេះទេលោកនឹងចាត់ឲ្យកម្លាំងនគរបាលចុះទៅអង្កេតស្រាវជ្រាវពាក្យខ្មែរបុរាណថាបើខ្មោចស្រុកមិនឱ្យដៃខ្មោចព្រៃវាមិនហ៊ានចូលទេ។