មន្ត្រីរដ្ឋបាលព្រៃឈើចុះបង្ក្រាបរថយន្តបាឡែនមួយគ្រឿងដែលលួចដឹកគ្រឿងទ្វារសង្ស័យមិនបានប្រាប់សមត្ថកិច្ចជំនាញហើយ នៅក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើព្រះវិហារចុះបង្ក្រាបបានរថយន្តមួយគ្រឿងដែលបានលួចដឹកទ្វារពាក់កណ្តាលសម្រេចពាក់កណ្តាលទៀតមិនសម្រេចការចុះបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី០៩ខែតុលាឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ នៅចំណុចដាប់ថ្ម ស្ថិតនៅក្នុងភូមិក្រាំងដូង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

សមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា រថយន្តដឹកបទល្មើសព្រៃឈើប្រភេទទ្វារនេះពាក់ស្លាកលេខ សៀមរាប 2B-0065 រថយន្តនេះតែងតែលួចធ្វើសកម្មភាពដឹកទ្វារជារៀងរាល់ថ្ងៃដោយធ្លាប់ទំនាក់ទំនងជាមួយសមត្ថកិច្​ចនៅតាមដងផ្លូវ ក្នុងការដឹកជញ្ជូនឈើ ប៉ុន្តែថ្ងៃដោយប្រុងលោតឆ័ត្រ ជំនាញដឹងមុនក៏បង្ក្រាបតែម្ដងទៅ។

ក្រោយពីត្រួតពិនិត្យហើយសមត្ថជំនាញបានយកមក រក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ ព្រះវិហារដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារចូលទៅខេត្តសៀមរាបនិងចូលទៅខេត្តកំពង់ធំ ដោយរថយន្តសាំយ៉ុងបានកើតមានយ៉ាងអនាធិបតេយ្យបំផុតប៉ុន្តែការបង្ក្រាបនោះហាក់បីដូចបានតិចតួចតែប៉ុណ្ណោះដោយរថយន្តដឹកបទល្មើសទាំងនោះបានប្រាប់សមត្ថកិច្ចជំនាញជាមុនទើបបានធ្វើចរាចរណ៍សុខស្រួលនៅលើដងផ្លូវជាតិ កុំអីមានវាសនាដូចរថយន្តមួយគ្រឿងនេះចឹង៕