បងប្អូនអ្នកប្រកបរបរចិញ្ចឹមត្រីសមុទ្របានលើកឡើងថាដោយសារតែជំងឺកូវីដធ្វើឲ្យពួកគាត់ពិបាករកទីផ្សារក្នុងការ នាំត្រីចេញទៅក្រៅប្រទេស

0

ខេត្តព្រះសីហនុ៖ ដោយសារ ជំង្ងឺ កូវិដ ១៩ ទីផ្សារនាំត្រីទៅក្រៅប្រទេសត្រូវបានកាត់ផ្តាច់ទាំងស្រុង នេះជាលើក ឡើង របស់ បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមត្រីសមុទ្រ នាពេលបច្ចុប្បន្ន នៅតំបន់ទំនប់ រលក ក្រុង ព្រះសីហនុ ។

ជួបជាមួយនិង បងស្រី បូ ណា និងលោក សុខវណ្ណៈ ដែលជាមេការអ្នកចិញ្ចឹមត្រី នៅតំបន់ទំនប់ រលក ស្ថិតនៅក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុបាននិយាយរៀបរាប់ប្រាប់ឱ្យដឹងថាថៅកែរបស់ពួកគាត់បានជួបផលលំបាកច្រើននាពេលបច្ចុប្បន្នគឺសេដ្ឋកិច្ចធ្លាក់ចុះដោយសារតែជំងឺកូវីដ១៩ហើយផលនេសាទដែលចិញ្ចឹមបានពិបាករកទីផ្សារជាពិសេសទីផ្សារនាំចេញទៅក្រៅប្រទេសគឺមិនមានទេ  ដោយបច្ចុប្បន្នពួកគាត់លក់បានតែនៅ លើទី ផ្សារក្នុងស្រុក តែប៉ុណ្ណោះ ហើយទីផ្សារក្នុងស្រុកដែលមានតម្លៃទាបជាងការនាំចេញ គឺលក់បាន ត្រឹមតម្លៃ ចាប់ ពី ៥ ដុល្លារទៅ ៨ ដុល្លារនិងជាង ២០ ដុល្លារទៅតាមប្រភេទត្រី គឺមានតម្លៃខុសគ្នា ឆ្ងាយជាមួយនិងតម្លៃ នាំចេញ ជាហេតុ ធ្វើឲ្យពួកគាត់ធ្លាក់ចុះនូ វសេដ្ឋកិច្ចគ្រួសារ ក្នុងការចិញ្ចឹម ត្រី។ហើយអ្វីដែល គួកត់សម្គាល់ ផងដែរនោះគឺមួយរយៈចុងក្រោយនេះដោយសារតែអាកាសធាតុនៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាធ្វើអោយទឹកហូនាំនូវសារធាតុពុលពីដីគោកចូលទៅក្នុងសមុទ្របណ្ដាលឱ្យត្រីរបស់ពួកគាត់មានជំងឺនិងងាប់ផងដែរដូចនេះ ហើយធ្វើឱ្យអ្នកចិញ្ចឹម មានការផ្អាក ដាក់កូនត្រីចិញ្ចឹមជាបណ្ដើរបណ្ដើរ ។

.លោក ឯម ភា នាយខណ្ឌ រដ្ឋបាល ជលផលកំពង់សោម បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះនៅ រដូវវ ស្សា ផលនេសាទមានការកើនឡើងជាងនៅរដូវប្រាំង ហើយវារីវប្បកម្មចិញ្ចឹមត្រីទឹកប្រៃ ក្នុងរយៈពេល ៩ ខែ មាន ចំនួន ៥២៦ តោន រីឯផលនេសាទសមុទ្រ មានចំនួន ៣៥៦៥០តោន។ វារីវប្បកម្មចិញ្ចឹមត្រីទឹកសាប មាន ចំនួន ៤១៨ តោនក្នុងរយៈពេល ៩ ខែ និងផលនេសាទ ទឹកសាប ចិញ្ចឹមតាមវាលស្រែមានចំនួន ៤០២ ដោន និងមានបែចិញ្ចឹមត្រី សមុទ្រសរុប ចំនួន ១៧៦៧បែ។ក្នុងនោះប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមត្រីនៅក្នុង តំបន់ ទំនប់រលក មានចំនួន ៦ទីតាំង មានបែជាង ៣០០ ដោយពួកគាត់ចិញ្ចឹមប្រភេទត្រីតុកកែ ត្រីឆ្ពង់ ត្រីផ្ទក់សមុទ្រ ត្រីចាប និងត្រីអាំងកឺយ ព្រោះប្រភេទត្រីទាំងអស់នេះមានតម្លៃខ្ពស់នៅលើទីផ្សារ នៅក្នុងស្រុកនិងការនាំចេញ។

ទន្ទឹមនឹងនោះលោកប្រធានរដ្ឋបាលជលផលក៏បានលើកឡើងបន្ថែមថានាពេលបច្ចុប្បន្នរដ្ឋបាលជលផលបានផ្សព្វផ្សាយនិងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមត្រីទាំងទឹកសាបនិងទឹកប្រៃបង្កើន ការចិញ្ចឹមវារី វប្បកម្មដើម្បីបង្កើនជីវភាពនៅក្នុងគ្រួសារ ដោយសារតែជំងឺកូវីដ១៩ មិនទាន់បានធូរស្បើយដូចនេះហើយទើប មន្ត្រីជំនាញចុះ ទៅដល់មូលដ្ឋាន កន្លែងចិញ្ចឹមដើម្បីផ្ដល់បទពិសោធន៍ ក្នុងការចិញ្ចឹមដល់ពួកគាត់ផងដែរ។ ជាមួយគ្នានេះ មន្រ្តីជំនាញជល់ផលក៏បានទទូលស្គាល់ ផងដែរថា ក្នុង មួយរយៈ ចុង ក្រោយនេះក្រៅពី គ្រោះ ជាមួយនិង កូវិដ១៩ ក៏មានអាកាសធាត្រ ប្រែប្រូល បង្ករជាជំនន់ទឹក ភ្លៀង ជនលិច លំនៅដ្ឋានប្រជាពលរដ្ឋ  មួយចំនួន ក្នុង ក៏មាន ស្រៈចិញ្ចឹម ត្រី ប្រជាពលរដ្ឋមួយចំនួនផងដែរ ត្រូវបានជន់លិច ធ្វើឲ្យ ត្រីចិញ្ចឹម ហូរ អណ្តែតតាមទឹករងការខាត បង់ ធ្ងន់ធ្ងរចំណែក ឯ បងប្អូនចិញ្ចឹម ត្រី​សមុទ្រ (ប្រភេទត្រីស្ពុង) ក៏រងការខាតបង់ ម្នាក់ៗងាប់ត្រី រាប់តោន ងដែរ ដោយសារ ទឹក ជំនន់ទឹកភ្លៀងហូរចាក់យ៉ាងគំហុកចូលសមុទ្រ ៕នាគសមុទ្រ