កម្លាំងនគរបាលខណ្ឌសែនសុខជនសង្ស័យម្នាក់តាមដីការ!

0

ភ្នំពេញ៖នៅថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ វេលាម៉ោង ១០ និង០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន ជនសង្ស័យម្នាក់តាមដីការ។

ជនសង្ស័យមាន ឈ្មោះ ឡុង សាវី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបររើអេតចាយ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ តាមដីការលេខតាមដីការចាប់ខ្លួន ១១៤៥.គ១.ចុះថ្ងៃទី៣១ខែសីហាឆ្នាំ២០២០ របស់លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញពីបទលួច នៅចំណុចផ្ទះជួល លក់ដូរ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៥ខែវិច្ឆកាឆ្នាំ២០១៩ ៕