ផ្ទះមួយខ្នង និង ប្រាក់ ជាង២០លានរៀល ត្រូវក្លាយជាចំណីអគ្គិភ័យ

0

កំពង់ចាម: លំនៅឋាន បងប្អូន ប្រជាពលរដ្ឋ ០១ខ្នង និង ប្រាក់ ជាង២០លានរៀល ត្រូវ ក្លាយជាចំណីអគ្គិភ័យទាំងស្រុង ហេតុការណ៍នេះបានកើតមានឡើងនៅវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃ ទី ១៣ ខែតុលា ឆ្នាំ ២០២០ នៅចំណុចភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយពីទទួលបានព៌ត័មានពីអាជ្ញធរឃុំ លោកប៊ិន ឡាដា អភិបាលស្រុក កំពង់សៀម បានដឹកនាំក្រុមការងារចុះដល់កន្លែងកើតហេតុភ្លាមៗ ដេីម្បី ជួយ អន្តរាគមន៍ ពន្លត់ ភ្លើង នោះផងដែរ។
សមត្ថកិច្ច បាន ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះសួរ ម៉េងអាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ លី សុភា អាយុ៤៧ រស់នៅភូមិទីតាំងកើតហេតុ ចំពោះ ករណី អគ្គិភ័យនេះបណ្ដាល ឲ្យ បាត់បង់និងខូចខាតសម្ភារមានដូចជា៖ ផ្ទះមានទំហំ៦x១៣ម៉ែត្រ ប្រាក់រៀលចំនួន២០លានរៀល ម៉ូតូ១គ្រឿង និង គ្រឿងអលង្ការ០៤ លានរៀល ព្រមទាំង សម្ភារ និង ឯកសារមួយចំនួនទៀត។
មូលហេតុបណ្ដាមកពីឆ្លងចរន្តអគ្គីសនី ទោះជា យ៉ាងណា មិនបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះ ប្រជាពលរដ្ឋក្បែរខាងនោះឡើយ។ ក្នុងហេតុការណ៍នេះដែរកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ត ពន្លត់ អគ្គីភ័យ របស់ អធិការដ្ឋាន នគរបាល ស្រុក កំពង់សៀម មួយគ្រឿង និងប្រើប្រាស់ទឹកអស់១រថយន្ត ទេីប ពន្លត់ ភ្លើង រលត់ ជាស្ថាពរ ៕