លោកជំទាវ ប៉ាង ដានី បានស្នើ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ វេចខ្ចប់ និងទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ដើម្បី ងាយស្រួលដល់ក្រុមហ៊ុន ធ្វេីការប្រមូល

0

កំពង់ចាម : ក្នុង ឱកាស ប្រារព្ធ ពិធី អបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ៖ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ» លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បាន ស្នើ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ វេចខ្ចប់ និងទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ដើម្បី ងាយស្រួលដល់ក្រុមហ៊ុន ធ្វេីការប្រមូល ដោយឡែក បងប្អូនដើរកម្សាន្តតាមមាត់ទន្លេ បន្ទាប់ពីបរិភោគចំណីអាហាររួច សូមមេត្តាដាក់សម្រាមចូលទៅក្នុងធុងផង ។

បន្ទាប់ ពី ការអាននូវសារលិខិត របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាស អបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ លោកជំទាវ ប៉ាង ដានី បាន ថ្លែង ថា ប្រជាពលរដ្ឋគ្រប់រូប ជាម្ចាស់ នៃភាពស្អាត និងភាពបៃតង នៅតាមទីក្រុងរបស់ខ្លួន ទីក្រុងស្អាត ជាទីក្រុងប្រកបដោយសុវត្ថិភាពល្អ បេីយើងមិនបានវេចខ្ចប់ និងបោះសម្រាម ពាសវាលពាសកាល នាំឲ្យប៉ះពាល់ដល់សោភណ្ឌភាពទីក្រុង និងបរិស្ថាន ទៀត ផង ។
លោកជំទាវ បាន សង្កត់ ធ្ងន់ ថា ខេត្តកំពង់ចាម ជាខេត្តរំដួល បីទង ក្រោមការខិតខំប្រឹងប្រែង និងការដឹកនាំ របស់ថ្នាក់ដឹកគ្រប់ ជំនាន់ ។ យ៉ាងណាម៉ិញ ការប្រារព្ធទិវាថ្ងៃនេះ ដើម្បី ក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមទាំងអស់គ្នា ពោលគឺ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ និងទាំងប្រជាពលរដ្ឋទូទៅ ដើម្បី លើកស្ទួយដល់វិស័យទេសចរណ៍ ក៏ដូចជា ការអភិវឌ្ឍជនបទ ឲ្យមានការរីកចំរើន ថែមទៀត ចូលរួមទាំងអស់គ្នា ដើម្បី ទីក្រុងស្អាត ទីក្រុងស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា ទីក្រុងស្អាត បរិស្ថានល្អ បង្កើនឱកាស ទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាកំសាន្ត កាន់តែច្រើនទ្វេរឡើង ផងដែរ ។
ស្ថិតក្នុងឱកាសនោះដែរ លោកជំទាវអភិបាលរងខេត្ត ក៏បាន អំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស អ្នកដែលមិនទាន់ពិនិត្យឈ្មោះ និងទៅចុះឈ្មោះបោះឆ្នោត សូមរុះរាន់ អញ្ជើញទៅពិនិត្យ និងចុះឈ្មោះ នៅតាមការិយាល័យ ក្នុងឃុំ សង្កាត់ រៀងៗខ្លួន ព្រោះថា យើងនៅសល់ពេលវេលាត្រឹមតែ០៦ថ្ងៃទៀតតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ផ្សាភ្ជាប់ជាមួយកម្មវិធីខាងលើ អ្នកចូលរួមទាំងអស់ ក៏បានបែងចែកទៅតាមគោលដៅ រាងៗខ្លួន ដើម្បី ប្រមូលសម្រាមជានិមិត្តរូប នៅតាមទីសាធារណៈ ផងដែរ ៕