វេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល

0

សៀមរាប: ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នូ សុវត្តិ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និង ឯកឧត្ដម មាស សាវ៉ន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ស្រុកវ៉ារិន នៅវត្តស្វាយស ស្ថិតក្នុងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីព្រឹកថ្ងៃព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។
វត្តមានចូលរួមក្នុងវេទិកាសាធារណៈ រួមមាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរពាក់ព័ន្ធ ជុំវិញខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និង ប្រជាពលរដ្ឋ សរុប ២០១ នាក់ ស្រី៤៧នាក់។
ប្រជាពលរដ្ន បានគាំទ្រយ៉ាងខ្លាំងនូវការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ប៉ុន្តែក្នុងនោះ ប្រជាពលរដ្ឋក៏បានសុំណូមពរ ចំពោះមូលដ្ឋានពួកគាត់កំពុងរស់នៅ ដោយមានការខ្វះខាត់នៅឡើយ មានដូចជា៖ ផ្លូវ ប្រព័ន្ធលូទឹក អគ្គីសនី និង សេវាសុខាភិបាល។
ឯកឧត្តម នូ សុវត្តិ បានផ្តល់អោយមន្ត្រីជំនាញពាក់ព័ន្ធ បកស្រាយបំភ្លឺ ជូនប្រជាពលរដ្ឋនៅក្នុងវេទិការ និង ទទួលយកនូវរាល់អ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋ ។
នាឪកាសនោះ ឯកឧត្តម ក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋ ចំពោះភូមិដ្ឋានមួយចំនួន មិនទាន់បានបំពេញគ្រប់តំរូវការនៅឡើយ។
បញ្ហាវត្តមានរបស់មេរោគកូវីដ១៩ ក៏បានធ្វើរអោយមានការខកខានដល់ការអភិវឌ្ឍន៍មួយចំនួនធំ ។
ឯកឧត្តម នូ សុវត្តិ បានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួម ថែទាំសុខភាព ប្រុងប្រយ័ត្ន ទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ និងជំងឺគ្រុនឈិក និងផ្តាំផ្ញើរអោយ​ ផ្សព្វផ្សាយអោយបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ ទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និង ចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅសាលាឃុំ សង្កាត់ អោយបានមុនថ្ងៃផុតកំណត់ការចុះបញ្ជីចុះឈ្មោះបោះឆ្នោត ៕វេហា