សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ មួយចំនួនធំពីសប្បុរសជន

0

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មា ធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ នេះបានទទួលអំណោយ មនុស្ស ធម៌ពីសប្បុរសជនជូនដល់សាខាកាក

បាទ ក្រហមខេត្តព្រះសីហនុ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗដូចជា ទឹកជំនន់ ខ្យល់ ព្យុះ ភ្លើងឆេះផ្ទះ បាក់រលំអាគារ រូមនិងប្រជាពលរដ្ឋក្រីក្រ ចាស់ជរា  កុមារកំព្រា ជាដើម។

.សប្បុរសជនដែលបាន ផ្តល់ អំណោយរូមមាន ១ .លោកស្រីគ្រីណាវឿន ម្ចាស់តូប៨៨៨ឆ្នេរអូឈើទាល ឧបត្ថម្ភ ៥០០០ដុល្លា។២ .លោក ជំទាវ ឧកញ្ញ៉ា ខូវ ប៉ោ ស៊ាង ឧបត្ថម មី ១០០កេះធំ។៣.លោក ឧកញ្ញ៉ា គិត ប៊ុន និង លោក ជំទាវ ឧបត្ថម មី ៥០ កេះធំ។៤.លោក ឧកញ្ញ៉ា គុយ ណាត ឧបត្ថម ថវិការ២៥០០ដុល្លា។៥.ឯកឧត្តម តុល លន (បុរីលនស៊ីធី) ឧបត្ថម២០០០ដុល្លានិងទី៦ ក្រុមហ៊ុន Cambodian Enegy limited ឧបត្ថម ២០០០ដុលា្ល និងសប្បុ រស ជនជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ ក្នុងនាម ឯកឧត្តម គួចចំរើនប្រធានគណ:កម្មាធិការកបាទក្រហមកម្ពុជាខេត្តព្រះសី ហនុ ក៏បានថ្លែងអំណរគុណ ចំពោះព្រះចិត្តដ៏សប្បុរសធម៌ របស់សប្បុរសជន ក្នុងការយកចិត្តទុកដាក់ ផ្តល់នូវ ទេយ្យទាន គ្រឿងឧបភោគបរិភោគ  ដែលនេះ សបញ្ជាក់ពីទឹកចិត្ត សណ្តានចិត្ត ដ៏មនុស្សធម៌ចំពោះបង ប្អូនប្រ ជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ។ គ្រឿងឧបភោគបរិភោគទាំងនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រះសីហនុ នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋយើង ទទួលរងនូវ គ្រោះ មហន្តរាយផ្សេងៗ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាម គោលការណ៍គ្រឹះ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម៕នាគសមុទ្រ