ក្រុមហ៊ុន គ្រួសារសុខសាន បានប្រគល់ ស្បៀងអាហារ ជូនអភិបាលខេត្តកំពង់ធំ ដើម្បីជួយក្នុងការងារមនុស្សធម៌ ដល់ពលរដ្ឋកំពុងតែរងគ្រោះដោយសារទឹកជំនន់

0

ខេត្ត​កំពង់ធំ​: ឯកឧត្តម​សុខ លូ អភិបាលខេត្តកំពង់ធំ បានទទួលអំណោយស្បៀងអាហារ ពីក្រុមហ៊ុន គ្រួសារសុខសាន ដើម្បីជួយក្នុងកម្មវិធីមនុស្សធម៌ បងប្អូនប្រជាពរដ្ឋដែលកំពុងតែរងគ្រោះ ដោយសារទឹកជំនាន់ នៅក្នុងខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០​ នៅសាលាខេត្តកំពង់ធំ នៅសាលាខេត្តកំពង់ធំ. ។

លោក ឆុង គឹមហេង ប្រធាន​ក្រុម​ហ៊ុន​
គ្រួសារសុខសាន និង​លោក ឃុន ពុទ្ធី រួម​ទាំង​សហការី​ បាន​នាំ​យក​ស្បៀងអាហារ​ ដូច​ជា​អង្ករ​៥០បេ ទឹកបរិសុទ្ធ៥០កេស មី៥០ កេស ទឹកស៊ីអ៉ីវទឹកត្រី៥០យួរ ដែល​ជា​ទឹកចិត្ត​សប្បុរសជន​ បាន​ចូល​រួម​រំលែក​ទុក្ខ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​តែ​រងការខ្វះខាតដោយសារទឹកជំនន់ និងចូលរួមចំណែកជួយដោះស្រាយបន្ទុករបស់សាលាខេត្តកំពង់ធំ។

លោក​ឆុង គឹមហេង ប្រធាន​ក្រុម​ហ៊ុន​
គ្រួសារសុខសាន បាន​មាន​ប្រសាសន៍​ថា លោកនិងក្រុមគ្រសាររួមទាំងសហការី មួយចំនួនសុទ្ធសឹងតែជាអ្នកខេត្តកំពង់ធំ ក្នុង​នោះដែរ​ក៏​បាន​សង្កេត​ឃើញ​ថា​ ខេត្ត​កំពង់ធំ​ បានប្រែមុខមាត់ថ្មី និងមានសន្ទុះក្នុងរីកចម្រើនយ៉ាងខ្លាំង ដែល​ពីមុនមិនធ្លាប់មាន ហើយក៏សូមគោរពកោត សរសើរ​ចេញចិត្តពិតៗ នូវការខិតខំប្រឹងប្រែង លះបង់​អស់កម្លាំង​ចិត្ត​កម្លាំងកាយ​ របស់ឯកឧត្តម អភិបាលខេត្ត រួមទាំងមន្ទីរ​ជុំវិញ​ខេត្ត​ បានធ្វើឲ្យមនុស្សនៅលើពិភពលោកនេះ ស្គាល់ខេត្តកំពង់ធំ កាន់តែច្បាស់ ថែមទៀត​ក្រោមម្លប់តេជោសន្តិភាព។

ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្ត កំពង់ធំ បាន​កោតសរសើរ​ចំពោះ​ លោក​ឆុង គឹមហេង ប្រធាន​ក្រុម​ហ៊ុន ដែល​មាន​ចិត្តមេត្តាធម៌ ស័ក្ក​សមជា ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ដ៏ល្អ ដែល​ជម្រុញឲ្យសហការី ចេះចូលរួមក្នុងការងារ​មនុស្សធម៌​ ជួយ​សង្គ្រោះ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​តែ​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​ ស្របពេលដែល ពួកគាត់​កំពុង​តែ​ជួប​ប្រទះ​នូវ​ជីវភាព​ខ្វះខាត​ក្នុង​ស្ថានភាព​ទឹកជំនន់​នេះ និង​សូម​គាំទ្រ​ចំពោះ​ការសម្រេច​ចិត្ត​ ដ៏ត្រឹមត្រូវ ដែលទុកចិត្តលើអាជ្ញាធរ ខេត្ត​កំពង់ធំ​ បានបោះទុនវិនិយោគ ដាំដូងក្រអូប និងដំណាំល្មើ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ ក៏ដូចជាបង្កើនការងារដល់បងប្អូនប្រជាពលរដ្ឋ ទទួល​បាន​ការងារ​ធ្វើ​ផងដែរ សូមឲ្យក្រុមហ៊ុនសម្រេចបានជោគជ័យ៕
ដោយ​ប៊ុន​រដ្ឋា