ក្រុមចោរជំនាញខាងដើរលូចកាត់ខ្សែ ភ្លើងចំនួន៤នាក់ត្រូវបានប៉ូលិសចាប់ខ្លូន កសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្តផ្តន្ទាទោលតាមច្បាប់

0

ខេត្តព្រះសីហនុ៖ជនជាប់សង្ស័យចំនួន៤នាក់ ត្រូវបាន សមត្ថកិច្ច ប៉ូលិស ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ធ្វើការចាប់ខ្លូន បានជាបន្តបន្ទាប់ពាក់ព័ន្ធលូចកាត់ខ្សែភ្លើង ក្រុមហ៊ុនស៊ីណូត្រេតហ្វូល (រោងចក្រប្រេងកាត) ស្ថិត ក្នុង ភូមិព្រែកទាល់ ឃុំទឹកថ្លាស្រុក ព្រៃនប់ខេត្តព្រះសីហ នុ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៦ និង៣០នាទីព្រឹក។

    .សមត្ថកិច្ចប៉ូលិស អធិការដ្ឋាននគបាលស្រុកព្រៃនប់ ជុំវិញករណីខាងលើនេះ បានបញ្ជាក់ថា ដំបូង ឡើយ សមត្ថកិច្ចប៉ូលិសស្រុកព្រៃនប់ សហការជាមួយ សន្តិសុខក្រុមហ៊ុន(រោងចក្រប្រេងកាត) បានធ្វើការ ឃាត់ខ្លូនជនជាប់ សង្ស័យបានម្នាក់ ឈ្មោះសាត និត ភេទ ប្រុស អាយុ ៥០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ នៅភូមិ កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។ ចំណែក បក្ខពួកចំនួន២នាក់ទៀតដែលបាន ធ្វើសកម្មភាព ជា មួយគ្នាផងដែរនោះ គឺ ទី១ ឈ្មោះ  ឈឿន រតនា ហៅអាកាឌុត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិន ពិតប្រាកដ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។ទី២ឈ្មោះ ខន ពន្លក ហៅខ្លឹង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ អ្នកទាំង២នាក់ បានរត់គេចខ្លូនបាត់ស្រមោល ក្រោយពេលធ្វើសកម្មភាព។

    . សមត្ថកិច្ចប៉ូលស បានបន្តទៀតថាក្រោយពេល ចាប់ខ្លូនជនជាប់សង្ស័យ ឈ្មោះ សាត និត  យក ទៅធ្វើការសាកសួរនិងយោងតាមចម្លើយសារភាព សមត្ថកិច្ចប៉ូលិស បានឈានដល់ការចាប់ខ្លូនជន ជាប់ សង្ស័យ ចំនួន៣នាក់ ផ្សេងទៀតដែលធ្លាប់ប្រព្រឹត្តអំពើលួច (លួចកាត់ខ្សែភ្លើង)ដូចគ្នា  រូមមានឈ្នោះ ទី ១.ឈ្មោះ បេ ភក្តី ហៅអាតុញ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ នៅក្រុមទី៨ ភូមិ កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។ ទី២.ឈ្មោះ បេ ឃឿន ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ នៅក្រុម ទី២ ភូមិ កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។ទី៣ ឈ្មោះ  បេ ឆុង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ នៅក្រុម ទី២ ភូមិ កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។

.បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជន ដើម្បី សាកសួរ និងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី រីឯបក្សពួកចំនួន២នាក់ទៀត គឺ ទី ១ឈ្មោះ ឈឿន រតនា ហៅអាកាឌុត ។ទី២ឈ្មោះ  ខន ពន្លក ហៅខ្លឹង ដែលបានរត់គេចខ្លួន សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវស្វែង រកចាប់ខ្លួនមកទទួលទោសតាមផ្លូវច្បាប់ផងដែរ៕នាកសមុទ្រ