ឯកឧត្ដម​សុខ លូ អភិបាលខេត្តកំពង់ ធំ អញ្ជើញ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ៨​៤​១ ប័ណ្ណ​ជូន​ប្រជា​នៅស្រុកសណ្តាន់

0

 

ខេត្ត​កំពង់ធំ :ប្រជា​ពលរដ្ឋ​​ រស់នៅ​ក្នុង​ស្រុក​សណ្ដាន់​ ខេត្ត​កំពង់ធំ.ទទួលបាន​​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ៨៤១ប័ណ្ណ ដែល​បាន​ចែក​ជូន​ដោយ​អភិបាល​ខេត្ត​កំពង់ធំ​ នៅព្រឹក​ថ្ងៃទី ១៦ ខែ​តុលា​ឆ្នាំ​២០២០
ដែល​ពិធី​​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជា​ពលរដ្ឋ​ បានធ្វើនៅ​ក្នុង​បរិវេណ​វត្ត​ឈើទាល​ ឃុំឈើទាល ស្រុក​សណ្ដាន់​ខេត្ត​កំពង់ធំ។
ឯកឧត្តម​សុខ​ លូ​ អភិបាល នៃគណៈ អភិបាលខេត្ត​កំពង់​ធំ​ បាន​អញ្ជើញ​ជា អធិបតីភាពក្នុងពិធី ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជា​ពលរដ្ឋ​ អមដំណើរ​ដោយ​លោក កើត រ័ត្ន​ ប្រធានមន្ទីរ​មុខងារ​សាធារណៈ​ លោក ឡង គីសឹង អភិបាល​ស្រុក​សណ្ដាន់ រួមទាំងមន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ចូលរួម​ផងដែរ ប្រជា​ពលរដ្ឋ​ដែល​បាន​ទទួល​​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ បានអញ្ជើញ​មកពីឃុំឈើទាល។

បន្ទាប់ពី​លោក​ឡង គីសឹង បារាយណ៍​ពីស្ថានភាព ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សណ្ដាន់​រួចមក ឯកឧត្តម​សុខ​ លូ​ បានមាន​ប្រសាសន៍​ថា​ សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់សម្ដេចតេជោ សម្ដេចតេជោ ហ៊ុន​សែន​ និងបានជំរុញអោយជំនាញសុរិយោដីចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ​ឲ្យ​អស់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ចាត់ចែង​ស្របច្បាប់ និងសូមពុកម៉ែមីងមា ថែរក្សា​ដីឲ្យគង់វង្ស កុំលក់ដូរ ព្រោះ​ប្រជា​ពលរដ្ឋ​ពីមូយឆ្នាំទៅមួយឆ្នាំ មានកំណើនកើនឡើង រហូត ចំណែក​ដីមិនបានកើតនោះឡើង គឺវាកាន់តែរួញទៅវិញ ដោយសារតែ​កាត់ចែកកូនចែចៅ និងសូម​រក្សា​ឯកសារ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នេះឲ្យបានល្អ កុំអ៊ុតរ៉ឹងនាំអោយខូចខាតនៅពេលក្រោយ។

ឯកឧត្តម​បានសំណូមពរ បងប្អូនប្រជាពរដ្ឋ ដែលរស់​នៅ​ភូមិ​ផង​របង​ជាមួយគ្នា សូមឲ្យមានការអធ្យាស្រ័យគ្នាទៅ​វិញ​ទៅ​មក ដើម្បី​សេចក្តី​សុខ​របស់កូនចៅយើងជំនាន់ក្រោយ កុំឲ្យ ស្គាល់ការលំបាកនិងសង្គ្រាមរ៉ាំរ៉ៃ ជាពិសេស​អំពាវនាវ​ ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទៅពិនិត្យឈ្មោះបោះ ឆ្នោត ចំពោះបងប្អូនណាដែលអត់ទាន់មានឈ្មោះសូមទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នា ដើម្បី​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ ជ្រើស​រើស​បុគ្គល​ដែល​យើងពេញចិត្ត ឲ្យបំម្រើប្រជាពលរដ្ឋ ក្នុង​អាណត្តិ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ តែបើបងប្អូនពុំមានឈ្មោះបោះឆ្នោត គឺមិនអាចមានសិទ្ធិបំពេញកាតព្វកិច្ចបាននោះទេ។

ឯឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​បានអំពាវនាវដល់បងប្អូប្រជាពលរដ្ឋ ចូលរួម​ការពារ​ទប់ស្កាត់​ការ​ឆ្លង រីក រាលដាល មេរោគ កូ វីដ ១៩ ដល់ ប្រជាពលរដ្ឋ និងសហគមយើង ព្រោះ​មេរោគ​កូវិដ​១៩​នេះ​ មិនទាន់​ទៅណា​ឆ្ងាយពីយើងនោះទេ ដូច្នេះ​ត្រូវ ចូលរួម អនុវត្ត តាម ការណែនាំ របស់ក្រសួងសុខាភិបាល។ ដោយ​ប៊ុន រដ្ឋា