តំបន់ទំនាបមួយចំនួនក្នុងខេត្តព្រះសីហនុត្រូវជំនន់ទឹកភ្លៀងជន់លិចប៉ុន្តែរមិនបង្ករគ្រោះថ្នាក់អ្វីធំដុំទេ

0

ខេត្តព្រះសីហនុ៖. ជំនន់ទឹកភ្លៀង រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាបណ្តាល ឲ្យតំបន់ ទំនាបមួយចំនួនក្នុង ខេត្តព្រះ សីហនុក៏ដូចក្នុងតំបន់ ទីប្រជុំជនក្រុងព្រះសីហនុត្រូវបានភ្លៀងជន់លិច មួយចំនួនផងដែរ ប៉ុន្តែរ ស្ថានភាពមិន ធ្ងន់ធ្ងរនិងមិនបង្ករគ្រោះថ្នាក់ អ្វីធំដុំ នោះឡើយ។ហើយ ស្ថានភាពជំនន់ទឹកភ្លៀង គិត មកដល់ ព្រឹក ថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២០នេះ មានសភាពថមថយខ្លះហើយ ។

    លោក  គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនៅព្រឹក ថ្ងៃទី១៦ ក្នុងឧកាសលោក   ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរឃុំ ស្រុក ចុះពិនិត្យជំនន់ទឹកភ្លៀងនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ និងបន្តចុះពិនិត្យ មើលតាមអូ ប្រឡាយរំដោះទឹក ជំនន់ រយៈពេលពេញ មួយថ្ងៃ នោះ លោកបាន មានប្រសាសន៏ថា គ្រប់សមត្ថ កិច្ច ពាក់ព័ន្ធទាំងអស់ រាប់ចាប់ពីថ្នាក់អជ្ញាធរមួលដ្ឋាន ឡើងទៅ ត្រូវ ក្តាប់ឲ្យបានរាល់ព័ត៌មាន និងព្រឹត្តការណ៍ ផ្សេងៗ ដើម្បីត្រៀមកម្លាំងអន្តរាគមន៍ បង្ការ ជួយសង្រ្គោះ មុនពេល កំឡុង ពេល និង ក្រោយពេលគ្រោះ មហន្ត រាយកើតឡើង ព្រមទាំងត្រៀមនូវសម្ភារប្រើប្រាស់ និងស្បៀងសម្រាប់ បរិភោគ ដើម្បី ឆ្លើយតបឲ្យបានទាន់ពេល វេលា។កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋានត្រូវ ត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅតាមជំនាញនីមួយៗ ក្នុងការ ប្រើប្រាស់កម្លាំង  មធ្យោ បាយសម្រាប់ដឹកជញ្ជូន ប្រជាពលរដ្ឋក្នុងករណីត្រូវជម្លៀសទៅទីទួលមានសុវត្ថិភាព។ បន្តកិច្ចសហការជាមួយ ដៃគូរអភិវឌ្ឍ សប្បុរសជន នានាក្នុងការត្រៀមលក្ខណៈក្នុងការបង្ការ ឆ្លើយតប ទៅនឹង គ្រោះមហន្តរាយនានា ដែលអាចនឹងកើត មានឡើង ជាយ ថាហេតុក្នុងភូមិសាស្រ្ត ហើយត្រូវត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេសដើម្បីជួយសង្គ្រោះឲ្យ បានរហ័សនិងទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតមានឡើងជាយថាហេតុបញ្ហាសំខាន់គឺត្រូវដឹងពីដំណោះស្រាយឲ្យបានមុនជាពិសេសអាជ្ញាធរមានសមត្ថកិច្ចត្រូវចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិដោយសាជំនន់ទឹកភ្លៀងនេះនិងធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលានិងបន្តណែនាំជាប្រចាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីត្រៀមរៀបចំទុកជាមុន ដោយប្រើ ប្រាស់កម្លាំង និងមធ្យោបាយ សម្រាប់អន្តរាគមន៍ ជួយសង្គ្រោះ ប្រជាពលរដ្ឋ។

    .ជាមួយគ្នានេះលោក អភិបាល ក៏បានបញ្ជាគ្រឿងចក្រចំនួន ៩គ្រឿងធ្វើការ ស្តារ ប្រឡាយ អូរ មួយ ចំនួន ដើម្បីរំដោះទឹកចេញពីភូមិ មួយ ចំនួន ក្នុង ភូមិសាស្រ្ត ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែល ជាតំបន់ ប្រឈមុខជនលិច។ ដោយ ឡែក សំរាប់ តំបន់ អង្គការ ម្លប់ តាប៉ាង ស្ថិតក្នុង សង្កាត់លេខ ៤ ក្រុងព្រះ សីហនុ ក៏ដូជាតំបន់ មួយចំនួនក្នុង សង្កាត់លេខ ៤ ដែលនៅតែមាន ភាពជនលិច ខ្លះៗនោះ លោក គួច ចំរើន ក៏បានឲ្យមន្រ្តីជំនាញ យកគ្រឿង ចក្រ ទៅធ្វើការ ចំណុច កក់ស្ទះចរន្តទឹក ហូរ ដែល តូចចង្អៀត  ដូចជាតំបន់ ក្បែរ ស្ថានីយ៏អាងចំរោះទឹកស្អាត ដែលជា ចំណុច សំខាន់ ក្នុងការ រំដោះទឹកភ្លៀង ហូរបន្តទៅសមុទ្រ ៕នាគសមុទ្រ