អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនដល់គ្រួសារស្រ្តីនិងកុមារ ដែលបានស្លាប់ដោយសារលង់ទឹកនៅខេត្តព្រះសីហនុ

0

ខេត្ត​ព្រះសីហនុ​  អំណោយដែលគល់ជូនក្នុងមួយគ្រួសារទទួលបាន គ្រឿងបរិភោគ ឧបភោគមួយចំនួន និងថវិកា ចំនួន ១០ លានរៀល។

អំណោយទាំងនេះ ត្រូវបាននាំយកទៅប្រគល់ជូននៅគេហដ្ឋាននៃគ្រសារសពទាំង២នាព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០២០ ដោយឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

សូមបញ្ជាក់កាលពីពាក់កណ្តាលខែកញ្ញាឆ្នាំ២០២០ ខេត្តព្រះសីហនុ បានទទួលរងឥទ្ធិពលព្យុះ sinlaku ដោយបានបណ្ដាលអោយតំបន់មួយចំនួនរងការជន់លិច និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រលំបង្គោលអគ្គីសនី ផ្ទះសំបែង ទ្រព្យសម្បត្តិប្រជាជនមួយចំនួនផង និងស្លាប់មនុស្សចំនួន២នាក់។
១.កុមារី ចំនួន០១នាក់ អាយុជិត២ឆ្នាំ នៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ត្រូវទឹកគួចបណ្តាលលង់ទឹកស្លាប់នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០។
២.ស្រី្ត ០១នាក់ រស់នៅភូមិ១ សង្កាត់១ ក្រុុងព្រះសីហនុ បានដើរឆ្លងប្រឡាយទឹក រអិលជើងធ្លាក់ចូលប្រឡាយត្រូវទឹកគួចបណ្តាលអោយលង់ទឹកស្លាប់នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងកាលៈទេសៈនោះ អាជ្ញាធរខេត្តព្រះសីហនុ ក៏បានដឹកនាំកំលាំងចម្រុះ ចេញជួយសង្រ្គោះប្រជាជនភ្លាមៗ។ទន្ទឹមនោះអំណោយសង្គ្រោះបន្ទាន់នៃសាខាកាកបាទក្រហមខេត្តក៏បានចាត់ចែងផ្តល់ជូនប្រជាជនរងគ្រោះផងដែរ។