កម្លាំង​ប្រតិបត្តិ​ការ​ទាំង​៣ ប្រភេទ​រួមជាមូយសារធារណ:ការយកបេខ្សាច់ទប់ស្កាត់​ទឹកហូរកាត់ថ្នលជាតិលេខ៦ ក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​ កម្លាំង​ប្រតិបត្តិ​ការ​ 350នាក់ បាន

0

ខេត្ត​កំពង់ធំ​ កម្លាំង​ប្រតិបត្តិ​ការ​ 350នាក់ បានដឹកនាំដោយលោ ជូ កូឡា ប្រធានមន្ទីរ​សាធារណៈ​ការ ដឹកជញ្ជូន​ខេត្ត​កំពង់ធំ​ នាំ​យក​បេខ្សាច់​បិទទប់ទឹក ការពារ​ទឹកហូរច្រោះដាច់ផ្លូវជាតិលេខ6 ត្រង់​ចំណុច​ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្ត​កំពង់ធំ​ ។
កម្លាំងសហប្រតិបត្តិការក្នុងនោះមាន មកពីអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ១០០ នាក់ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន១៥០ នាក់ និងកម្លាំង​អង្គភាព​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ធំ ១០០នាក់ រួមជាមួយមន្ត្រីមន្ទីរសាធារណការ ខេត្តកំពង់ធំ បានចុះទប់ស្កាត់ ការពារការហូរច្រោះរបស់ជំនន់ទឹកភ្លៀង ចាប់ពីម៉ោង ៣ ទៀបភ្លឺ,​ ម៉ោង១១ ព្រឹកថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២០​។
ក្នុងឱកាសនេះដែរ គេសង្កេតឃើញថាឯកឧត្តមសុខ លូ អភិបាល នៃ​គណៈ អភិបាល​ខេត្ត​កំពង់ធំ​ប្រធាន​គណៈ បញ្ជាការ ឯកភាព រដ្ឋបាល ខេត្ត​កំពង់ធំ​ បានយកទឹកសុទ្ធ មកឧបត្ថម្ភជូនកម្លាំង ដែលកំពុងតែប្រតិបត្តិការ បិទការពារទឹកហូរច្រោះ នៅផ្លូវជាតិនៃ៦ បន្ទាប់មកឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញ ដឹកនាំក្រុមការងារ ពិនិត្យស្ថានភាពទឹកជំនន់ នៅបណ្ដាលស្រុកមួយចំនួនទៀត ក្នុងខេត្តកំពង់ធំ។

សូមបញ្ជាក់ផងដែរ ជំនន់ទឹកភ្លៀង បានហូរកាត់ថ្នល់ នៅចំណុខាងលិច ទីរួមស្រុកស្រុកស្ទោង ប្រមាណ ពីរគីឡូម៉ែត្រ ក្នុងនោះ ក៏ពុំទាន់ឃើញមានរបាយការណ៍ជាក់លាក់ណាមួយ ដែលបញ្ជាក់ថា មានប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ និង​គ្រោះ​ថ្នាក់​ដោយសារទឹកជំនន់ទឹកភ្លៀងនេះឡើយ។
រីឯចំណុចទីតាំង ដែលកម្លាំងទាំងបីប្រភេទ បានធ្វើការបិទដោយបេខ្សាច់ តាមចិញ្ចើមផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិត្រាច បានទប់ស្កាត់ទឹកមិនឲ្យហូរកាត់ថ្នល់ បានទាន់ពេលវេលា ដែលមានចម្ងាយប្រមាណ 3គីឡូម៉ែត្រ នៅក្នុងស្រុកស្ទោង។
សង្កេតឃើញថា ក្រោមការយកចិត្តទុកដាក់ខ្នះខ្នែង យ៉ាងមមាញឹក របស់ឯកឧត្តមអភិបាលខេត្ត បានចេញបញ្ជា ហើយអាជ្ញាធរមូលដ្ឋាន អាជ្ញាធរស្រុកភូមិឃុំទូទាំងខេត្ត តាមដានសភាពការណ៍ទឹកជំនន់ទឹកភ្លៀងនេះ ឲ្យបានម៉ត់ចត់ជាលាក់ ដើម្បីត្រៀមជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រឈមនឹងលិចលង់និងគ្រោះថ្នាក់ដោយសារទឹកជំនន់នេះ៕