កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ករណីបើកលេងល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាម

0

ភ្នំពេញ៖ បុរសម្នាក់ប្រកបរបកត់កន្ទុយលេខ( ឆ្នោតវៀតណាម ) ស៊ីសងខុសច្បាប់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនចាប់យកវត្ថុតាងមួយចំនួន។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៣៨៨ ផ្លូវបេតុង(វត្តអង់តាមិញ) ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ ស៊ិន បូរី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កហ្វេ ស្នាក់នៅផ្ផ្ទះលេខ៣៨៨ ផ្លូវបេតុង(វត្តអង់តាមិញ) ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

សម្ភារដកហូតមាន៖ប្រដាប់អុកថ្ងៃខែឆ្នាំ០១ , លុយខ្មែរ១៩.០០០រៀល ,បញ្ជីកត់ឆ្នោត០១សន្លឹក , ក្រដាសសំរាប់កត់ឆ្នោត០១ដុំធំ ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕