ជំនាញសុរិយោដីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកសេសាន

0

ខេត្តស្ទឹងត្រែង៖(ប័ណ្ណកម្មសិទ្ធិដីធ្លី ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ)នេះជាប្រសា
សន៍របស់លោក ម៉ុម សារឿន អភិបាលខេត្ត ក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការ
វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិបាដើម កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។

លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថថាៈក្រោយពីរដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងស្តីពីការប្រកាសតំបន់វិនិច្ឆ័យដីធ្លី មានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិបាដើមរួចមក មន្ទីរជំនាញបានបង្កើតក្រុមការងារមន្ត្រីបច្ចេកទេស ចុះធ្វើការវាស់វែង និងបំពេញទម្រង់បែបបទចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងភូមិបាដើម បានចំនួន៣៣៨គ្រួសារស្មើនិង៥៤៩ក្បាលដីមានទំហំ១១៤៨ហិកតា។
ហើយការបិទផ្សាយជាសាធារណៈនេះ ពិតជាមានសារៈសំខាន់ណាស់ មានរយៈពេល១៥ថ្ងៃ ដើម្បីទុកឱកាសឲ្យម្ចាស់ក្បាលដីពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនមុននឹងចេញប័ណ្ណកម្មសិទ្ធិ ។លោកថាៈសម្រាប់ភូមិបាដើម ប្រជា
ពលរដ្ឋ អាចមកពិនិត្យទិន្នន័យដីរបស់ខ្លួនចាប់ពីថ្ងៃទី១៩ ខែតុលា នេះតទៅ រហូតដល់ថ្ងៃទី០២ ខែវិច្ឆិ
កា ឆ្នាំ២០២០ ដើម្បីជៀសវាងកុំឲ្យមានកំហុសឆ្គង ទិន្នន័យដែលអាចធ្វើឲ្យមានផលលំបាកនៅថ្ងៃក្រោយ ព្រោះការចេញប័ណ្ណកម្មសិទ្ធិនេះ មិនងាយស្រួលក្នុងការកែប្រែទិន្នន័យនោះឡើយ ។

លោក ម៉ុម សារឿន អភិបាលខេត្តបានមានប្រសាសន៍ថាៈប្រជាពលរដ្ឋ ត្រូវនាំយកឯកសារពាក់ព័ន្ធផ្សេ
ងៗ ដើម្បីពិនិត្យឈ្មោះបញ្ជីក្បាលដីរបស់ខ្លួន ជៀសវាងការមានកំហុសឆ្គងក្នុងការចេញប័ណ្ណកម្មសិទ្ធិ។ហើយរយៈពេល១៥ថ្ងៃនេះ ប្រជាពលរដ្ឋ អាចដាក់ពាក់បណ្តឹងតវ៉ា បានគ្រប់ពេល ប្រសិនបើខុសឆ្គងលើទិន្ន័យក្បាលដីរបស់ខ្លួន ហើយអាជ្ញាធរនឹងធ្វើការដោះស្រាយជូន ដើម្បីឈានទៅរកការសម្រេចចេញជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ ។

គ្រានោះ លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថាៈប័ណ្ណកម្មសិទ្ធិដីធ្លីពិតជាមានសារៈសំខាន់ខ្លាំងណាស់ ស
ម្រាប់ប្រជាពលរដ្ឋទាំងអស់ ព្រោះជាការទទួលបាននូវការការពារដោយស្របច្បាប់ ដល់អ្នកដែលជាម្ចា
ស់កម្មសិទ្ធិដី និងអាចប្រើប្រាស់ អាស្រ័យផលលើដីរបស់ខ្លួន ដោយមានទំនុកចិត្តនិងមិនមានការព្រួយ
បារម្ភពីការរំលោភបំពានពីសំណាក់ជនណាមួយនោះឡើយ ។

សូមបញ្ជាក់ថាៈគិតមកត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ២០២០នេះ មន្ទីរសុរិយោដី បានរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យបានចំនួន០៧ភូមិ និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចំនួន០៧ភូមិ និងបានរៀបចំចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន១០៦៥៤ក្បាលដីផងដែរ ៕