ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និង ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឯកឧត្តម កង សៅគុណ ប្រធានក្រុមការងារថ្នាក់ខេត្

-អរគុណសន្តិភាព!
– អរគុណនយោបាយ ឈ្នះ ឈ្នះ!
– ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!
ឯកឧត្តមទេសរដ្ឋមន្ត្រី មាសសុភា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងឯកឧត្តមប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហារ ឯកឧត្តម កងសៅគុណ ក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុក និងក្រុមការងារជាច្រើនរូប
ព្រះវិហារ. ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្រោម ការដឹកនាំនឹងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និង ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឯកឧត្តម កង សៅគុណ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និង លោក រស់ ហេង អភិបាលស្រុកជ័យសែន ព្រមទាំងថ្នាក់ស្រុកចុះជួយឃុំ បានចុះពនិត្យ និងចែកអំណោយដល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិសំរោង ឃុំតស៊ូ និងភូមពើក ឃុំពទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ចំនួន៦គ្រួសារ ទទួលបាននាំយកនូវសម្ភារៈគ្រឿងបរិភោគឧបភោគមានដូចខាងក្រោម៖
-អង្ករចំនួន ៦ បាវ = ១៥០ គ.ក
-មីខ្លាឃ្មុំចំនួន ៦ កេះ
-ត្រីខចំនួន ៦ យួរ
-ទឹកស៊ីអ៉ីវចំនួន ១២ ដប
-ធុងចម្រោះទឹកស្អាតចំនួន ៦ ឈុត
-សាប៊ូដុំសម្រាប់ដុសខ្លួនចំនួន ១៧០ ដុំ
-សាប៊ូលាងដៃចំនួន ៤០ ដុំ
-ប៊ីដុងជ័រចំណុះ២០ លីត្រ ចំនួន ៩០ ប៊ីដុង ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធាន បានជួយប្រក់តង់ និងដំបូលសង្ក័សី ជូនគ្រួសារក្រីក្រ និងរងគ្រោះដោយជំនន់ទឹកភ្លៀងផងដែរ ។