លោកគួច ចំរើន ព្រមាននិងស្នើរអោយមន្ត្រីបង្កើនការបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ

0

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុក្នុងកិច្ចប្រជុំ ស្តីពីការកែលម្អរការ ផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូល តែមួយ និងការិយាល័យប្រជាពលរដ្ឋនាព្រឹក ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០បានធ្វើការ ប្រមានធ្ងន់ធ្ងរទៅលើ មន្រ្តីណាដែល ខ្លះការទទូលខុសត្រូវលើកិច្ចការ របស់ខ្លូន​បង្ករលំបាក ពាក់ព័ន្ធផ្តល់សេវា សាធារណៈ ដល់ប្រជា ពលរដ្ឋ ពីព្រោះថា មន្ត្រីរាជការ មិនមែនជាចៅហ្វាយនាយរបស់ប្រជា ពលរដ្ឋទេ ដូចនេះ មន្ត្រីរាជការទាំងអស់ ត្រូវ រៀបចំខ្លួនជាអ្នកបំរើសេវាកម្មជូនប្រជាពលរដ្ឋអោយបានល្អបំផុត ស្របតាមអនុសាសន៍ដ៍ថ្កៃថ្លារបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។

.ជាមួយនិងប្រសាសន៏បែបនេះ លោក គួច ចំរើន សង្កត់ធ្ងន់ថាបើ យោងតាមការសង្កេតលើភាពជាក់ ស្តែង របស់លោកនាពេលកន្លងមក ឃើញថា មន្ត្រីរាជការនៅមានភាពឆក់ល្ងាងបន្តិចបន្តួច ដូចនេះ ត្រូវកែលម្អរ នៅចំនុចខ្វះខាតទាំងនេះឡើងវិញ នឹងត្រូវចាត់ទុក្ខខ្លួនឯងដែលជាមន្ត្រី រាជការ ជាអ្នកអ្នកបំរើរាស្ត្រ មិនត្រូវតាំង ខ្កួនជាចៅហ្វាយនាយរបស់រាស្ត្រឡើយ។ត្រូវបង្ករលក្ខណះងាយស្រួលដល់ប្រជាពលរដ្ឋ ដើម្បីអោយបងប្អូន ប្រជាពល រដ្ឋមកសុំសេវាពីរដ្ឋបាលខេត្ត ក្រុង ស្រុក តែបើពុំបានបង្ករលក្ខណះងាយស្រួលដល់ពួកគាត់ទេ ពួកគាត់ពិតណាស់នឹងមកសុំសេវានោះទេ ដែលចំនុចនេះជាបញ្ហាវិវាទទំនាស់រឿងរ៉ាវ នាពេលកន្លងមក។  ដូចនេះ ចាប់ពីថ្ងៃនេះតទៅ មន្រ្តីគ្រប់រូបត្រូវប្រាកដថាអ្វីដែលខ្លូនកំពង់ធ្វើត្រូវតែមានការទទូលខុសត្រូវ ក្នុងកំរិត ខ្ពស់ ឋានៈជាអ្នកបំរើ ប្រជាពលរដ្ឋ  ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបដែលមានបំណងមករកសេវាមានការលំបាក ជាពិសេស ត្រូវបំបាក់ឲ្យបានទាំងស្រុង នូវគ្រប់រូបភាពបែបប្រព្រឹត្តអំពើពុករលួយ ពីព្រោះថាមន្រ្តីរាជការ មាន ប្រាក់ភាគរយៈ សំរាប់ ឧបត្ថម្ភគ្រប់ៗគ្នាហើយ។ 

.ទន្ទឹមនេះ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្រសួង មហាផ្ទៃ បានដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងទិន្នន័យដល់អង្គភាពច្រកចេញចូលតែមួយខេត្ត ដើម្បីគ្រប់គ្រង តាមដាន និងជម្រុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបាន បង្កើតកម្មវិធី(owsu cambodia app) ត្រួតពិនិត្យចរន្តឯកសារ ដាក់ដំណើរការលើទូរស័ព្ទស្មាតហ្វូន សម្រាប់ឱ្យប្រជា ពលរដ្ឋដែលជាម្ចាស់សំណើរ ចូលទៅតាមដាន ឯកសាររបស់គាត់ ថាតើដំណើរការទៅដល់ណា និងបញ្ចប់នៅ ពេលណាបន្ទាប់ពីម្ចាស់សំណើរបានបំពេញបែបបទនិងបានដាក់ស្នើសុំសេវាចូលអង្គភាពច្រកចេញចូលតែមួយខេត្តរួចមក។

ក្នុងឪកាសនោះផងដែរ លោក អភិបាល ក៏បាន ស្នើអោយមន្ត្រីជំនាញពាក់ព័ន្ឋផ្តល់សេវាដីធ្លី ដូចជា ការសុំច្បាប់ ឈុសឆាយ ដី ឬ ការចាក់ដី បំពេញ ជាដើម គឺត្រូវ តែធ្វើការពិនិត្យប័ណ្ណកម្មសិទ្ឋដីធ្លីនៃទីតាំងដែល ស្នើរសុំនោះឲ្យបានច្បាស់លាស់ជាមុនសិនចាំចេញច្បាប់អនុញាត្តិឲ្យពិព្រោះ កន្លងមកធ្លាប់មានជនខិលខូច មួយចំនួនបានបន្លំប្រើប្រាស់ បណ្ណ័កម្មសិទ្ធិ ឆ្នាំ ១៩៩៣ ពោលគឺ បណ្ណ័កម្មសិទ្ធិ មុនឆ្នាំ ២០០២ដែលត្រូវបាន រាជ រដ្ឋាភិបាលបាននរាកណ៏លប់ចោលអស់ទៅហើយនោះ មកប្រើប្រាស់ ។ជាក់ស្តែងខេត្តព្រះសីហនុ យើងនេះ  ក្នុងអាណត្តិលោក  សាយ ហាក់ អតីតៈអភិបាលក្រុងព្រះសីហនុ មាន បណ្ណ័កម្មសិទ្ធិ ជាង១៥០0  ប័ណ្ណត្រូវបាន លុបចោល  ដោយមិនអាចយកមកប្រើប្រាស់បានទេ ដូចនេះមន្ទីសុរិយោដីត្រូវស្រង់ទិន្នន័យប័ណ្ណទាំងនេះអោយ បានច្បាស់កុំអោយមានការភ័ណ្ណនាំអោយមានស្មុកស្មាញពាក់ព័ន្ឋទៅនឹងការផ្តល់សេវាជូនប្រជាពលរដ្ឋជាពិសេស គឺការបង្ករភាពអនាធិបតេយ្យ លើវិស័យដីធ្លី ដោះស្រាយមិនចប់នោះឡើយ៕នាគសមុទ្រ