ថវិកាសម្តេចតេជោ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំន ន់ទឹកភ្លៀងនៅស្រុកថាឡាបរិវ៉ាត់ តាមរយះអភិបាលខេត្ត

ខេត្តស្ទឹងត្រែង៖ក្នុងរដូវវស្សានាឆ្នាំ២០២០នេះបើទោះបីខេត្តស្ទឹងត្រែងមិនទទួលរងនូវផលប៉ះពាល់ពីទឹកជំនន់ធ្ងន់ធ្ងរដូចបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាយ៉ាងណាក្តី ក៏ថ្នាក់ដឹកនាំខេត្ត នៅតែបន្តយកចិត្តទុកដាក់ចុះពិនិត្យតាមដាននូវស្ថានភាពកម្ពស់ទឹក ព្រមទាំងនាំយកនូវអំណោយសង្គ្រោះជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ ទឹកភ្លៀងនៅតាមបណ្តាឃុំ/ស្រុកមួយចំនួនផងដែរ ។

អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះទៅសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនិងសម្តេចគតិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាយកទៅផ្តល់ជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១០៥គ្រួសារ មកពីឃុំចំនួនពីរ ក្នុងស្រុកថាឡាបរិវ៉ាត់។

គ្រានោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថាៈអំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេររួម

ទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីមួយនោះឡើយ ។ ទន្ទឹមនោះក្រោយពីទទួលបានដំណឹងថាមានប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងបានរងគ្រោះដោយសារទឹកភ្លៀង ហើយសម្តេច ក៏បានផ្តល់ជសថវិកាចំនួន៥០០០០ដុល្លារអាមេរិក (ប្រាំម៉ឺនដុល្លារ)ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសម្រាប់ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ។

ឯកឧត្តមបានបញ្ជាក់ថាៈស្ថានភាពជំនន់ទឹកភ្លៀង បានកើតឡើងចាប់ពីថ្ងៃទី១០ តែតុលា រហូតដល់ថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ទឹកបានចាប់ផ្តើមស្រកចុះវិញដោយបានបង្កឲ្យមានផលប៉ះពាល់លើភូមិចំនួន១៣និងឃុំចំនួន៥ក្នុងស្រុកថាឡាបរិវ៉ាត់និងបានជន់លិចផ្ទះប្រជាពលរដ្ឋចំនួន៨៥១ខ្នង មាន ប្រជាពលរដ្ឋចំនួន៩២៣គ្រួសារ ស្មើនិង៣៣៧៧នាក់ ជម្លៀសប្រ
ជាពលរដ្ឋចេញពីផ្ទះបានចំនួន៥៥គ្រួសារស្មើនិង១៦៨នាក់និងប៉ះពាល់ដំណាំស្រូវចំនួន៣២៧ហិកតា ខូចអស់១៧១ហិកតា ប៉ះពាល់ដំណាំរួមផ្សំ៣០ហិកតា ខូចអស់២២ហិកតា ក៏ដូចជាបានទទួលរងនូវផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ សាលារៀន វត្តអារ៉ាមជាច្រើនកន្លែងផងដែរ ។

សូមបញ្ជាក់ថាៈអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូន​ប្រជាពលរដ្ឋចំនួន១០៥គ្រួសារ  តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង នាពេលនេះ រួម
មានៈ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ទឹកស៊ីអីវ១យួរ ត្រីខកំប៉ុង១យួរ ទឹកសុទ្ធ១កេស និងមុងជ្រលក់ថ្នាំចំនួន១ ៕