អភិបាលព្រះសីហនុ ជម្រុញការចុះបញ្ជីធ្លីទាំងដីឯកជននិងដីរដ្ឋ ដើម្បីធានាបានការគ្រប់គ្រងច្បាស់លាស់ ប្រើប្រាស់ជាប្រយោជន៍និងកាត់បន្ថយទំនាស់ដីធ្លី

0

ខេត្តេះព្រះសីហនុ៖បណ្ណ័កម្មសិទ្ធដីធ្លីគឺជាឯកសារដីធ្លីដ៏មាណសារៈសំខាន់សម្រាប់ម្ចាស់ដីគ្រប់គ្នាដែលម្នាក់ៗសុទ្ធតែទន្ទឹងរងចាំទទួលបានវាដើម្បីយកមករក្សាទុក ចាត់ចែងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ និងការពារនូវការរំលោភបំពាននាំអោយមានទំនាស់ស្មុគស្មាញជាដើម។ ប្រជាជាពលរដ្ឋដែលបានកាន់កាប់ដីនៅខេត្តព្រះសីហនុ មិនមែនសុទ្ធតែមានបណ្ណកម្មសិទ្ធស្របច្បាប់ទាំងអស់នោះទេ កន្លែងខ្លះមានបណ្ណ័តែកន្លែងខ្លះទៀតមិនទាន់បានចេញបណ្ណ័ជូននៅឡើយទេ។

បច្ចុប្បន្នដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យដីធ្លីការជម្រុញអោយចុះបញ្ជីដីធ្លីគ្រប់ប្រភេទត្រូវបានធ្វើឡើងប្រកបដោយភាពច្បាស់លាស់ ដើម្បីធានាបានការគ្រប់គ្រងដោយតម្លាភាព ប្រសិទ្ធភាព និងកាត់បន្ថយបាននូវទំនាស់ដីធ្លីផ្សេងៗ។

ទន្ទឹមនេះអាជ្ញាធរខេត្តព្រះសីហនុ និងមន្ត្រីជំនាញ បាននឹងកំពុងប្រតិបត្តិការលើបេសកកម្មនេះយ៉ាងមមារញឹកផងដែរស្របតាមផែនការដែលបានដាក់ចេញនិងនិតិវិធីជាធរមាននៃដំណើរការកសាងបណ្ណ័កម្មសិទ្ធដីធ្លី ទាំងដីរដ្ឋ និងឯកជន ដើម្បីបានយកទៅប្រើប្រាស់ជាយោជន៍ដល់សេដ្ឋកិច្ចតាមការចាំបាច់។
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានប្រកាសប្រាប់ប្រជាជនថា នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ គណៈកម្មការសុរិយោខេត្ត នឹងកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋ រីឯនៅភូមិត្រពាំងគារ ឃុំជើងគោត្រូវបានចុះបញ្ជីដីរួចរាល់ហើយ ជាង១០០០ក្បាលដីនឹងត្រូវប្រគល់ជូនប្រជាជនយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការប្រជុំ ថ្ងៃនេះផ្សព្វផ្សាយពីដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរ/អង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ។ ការចុះបញ្ជីដីធ្លីនេះគឺ ត្រូវធ្វើទាំងដីឯកជន ទាំងដីរដ្ឋដោយអនុវត្តទៅតាមនីតិវិធី និងបច្ចេកទេស ប្រកបដោយតម្លាភាព ប្រសិទ្ធិភាពនិងការទទួលខុសត្រូវ ធ្វើយ៉ាងណាខិតខំកសាងបណ្ណ័កម្មសិទ្ធជូនប្រជាជនដែលជាភោគីស្របច្បាប់។ឯកឧត្តម គួច ចំរើន បានបញ្ជាក់បន្ថែមថា តាមរយៈការចុះបញ្ជីដីធ្លីនេះនឹងធានាបានការគ្រប់គ្រងដីបានច្បាស់លាស់ កាត់បន្ថយទំនាស់ដីធ្លីនៅក្នុងសង្គមនិងមួយវិញទៀតនឹងផ្តល់ឱកាសជូនប្រជាជនម្ចាស់ដី
អាចយកបណ្ណ័នេះទៅប្រើប្រាស់តាមបំណងប្រាថ្នា ដើម្បីបានជាប្រយោជន៍ក្នុងការអភិវឌ្ឍជីវភាពគ្រួសារអោយបានល្អប្រសើរ។

លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានអោយដឹងថាក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នឹងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់ អាស្រ័យផល និងចាត់ចែងតាមតម្រូវការចាំបាច់និងមានការការពារដោយច្បាប់គ្មាអ្នកណាអាចមករំលោភបំពានបានឡើយ។
លោក ចេង ស្រុង ប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ បញ្ជាក់ថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ នៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានចាប់ផ្ដើមនៅថ្ងៃទី១៣ ខែតុលា ២០០៣ រហូតមកដល់បច្ចុប្បន្ន ។
លទ្ធផលប្រមូលទិន្នន័យបានចំនួន ៤៧,០៣៣ ក្បាលដី ,សម្រេចចេញប័ណ្ណកម្មសិទ្ធិបាន ៣៦,១២៨ប័ណ្ណ ,ចែកប័ណ្ណបាន ៣២,៨៣១ប័ណ្ណ និងដោះស្រាយទំនាស់បាន ១,០៣៧ក្បាលដី,ក្បាលដីទំនាស់មានចំនួន ២,០១៩ក្បាលដី ។ ចំពោះឃុំអូរឧកញ៉ាហេង ចុះវាស់ក្បាលដីសរុបបានចំនួន ៥,៦៥៩ ក្បាលដី បំពេញទំរង់បែបបទនៃការប្រមូលទន្នន័យក្បាលដីចំនួន ៥,៣៧៤។ រីឯភូមិត្រពាំងគារ ឃុំជើងគោ ចេញបណ្ណ័ចំនួន៩៩៨ក្បាលដី ក្នុងចំណោមទិន្នន័យចំនួន១០៣៩ក្បាលដី៕(សាវ៉ុន)