ជនជាតិចិនចំនួន២នាក់ និងជនជាតិខ្មែរចំនួន៨នាក់ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តចាប់ខ្លូនពាក់ព័ន្ធជួញដូរគ្រឿងញៀនខុសច្បាប់

0

ខេត្តព្រះសីហនុ៖ជនជាប់សង្ស័យចំនួន១០នាក់ក្នុងនោះមានជនជាតិចិនចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យគ្រឿងញៀនកងរាជអាវុធខេត្តព្រះសីហនុចាប់ឃាត់ខ្លូនក្នុងបទល្មើស ៣ករណីផ្សេងពីគ្នា ពាក់ព័ន្ធ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ 

    .លោក លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបង្រ្កាបគ្រឿងញៀនកងរាជអាវុធខេត្ត ព្រះសី ហនុបានឲ្យដឹងថា ៖ករណីទី ១ .ជនជាប់សង្ស័យឈ្មោះវ័ង ជាស៊ីង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ ត្រូវបានចាប់ខ្លូន នៅវេលា ម៉ោង៨:៣០នាទីព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០២០។ក្រោយពេល សាកសួរ សមត្ថកិច្ច បានឈានទៅធ្វើការចាប់ ខ្លូនបក្ខពួកម្នាក់ទៀត ឈ្មោះ អួ យីង ជនជាតិចិន នៅចំណុចសណ្ឋាគារឡាយជីងហៃ បន្ទប់លេខ១១០១ ស្ថិតនៅភូមិ៤ សង្កាត់លេខ ៤ក្រុងព្រះសីហនុខេត្តព្រះសីហនុវេលាម៉ោង ប្រមាណ ១៧ រសៀល ថ្ងៃដ៏ដែល ។ក្នុង ពេលចាប់ខ្លូនសមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងរួមមាន៖១/ម្សៅសថ្លាចំនួន៣កញ្ចប់ទម្ងន់២,៨៣ក្រាម។២/ថ្នាំគ្រាប់ពណ៌ផ្កាឈូក៥គ្រាប់ទម្ងន់០,៨១ក្រាម៣/ដបជក់២។៤/ខ្សៀជក់២។៥/ទូរស័ព្ទចំនួន ២ គ្រឿង។

    .ករណីទី ២ ជនជាប់ស្ស័យចំនួន៥នាក់ ត្រូវបានចាប់ខ្លូន រូមាន  ១/ឈ្មោះ អេង ណារ៉ាលីន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។បច្ចុប្បន្នស្នាក់នៅក្រុម២១ ភូមិ ២ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ២/ឈ្មោះ ញឹម កុសល ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ស្នាក់នៅ បណ្ដោះអាសន្នភូមិ ២ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។៣/ឈ្មោះ ជា សុខហេង ភេទប្រុសអាយុ៣២ ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ។ស្នាក់នៅបណ្ដោះអាសន្នភូមិ២សង្កាត់៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ។

៤/ឈ្មោះ វ៉ាត រតនា ភេទប្រុស អាយុ ២០ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ស្នាក់នៅបណ្ដោះអាសន្នភូមិ ២ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។៥/ឈ្មោះ ម៉ម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ស្នាក់នៅបណ្ដោះអាសន្នភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ជនជាប់ សង្ស័យទាំង៥នាក់ខាងលើ ត្រូវបានចាប់ខ្លូន នៅត្រង់ចំណុច សណ្ឋាគារអ៊ីងទីង ស្ថិតនៅភូមិ២ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុវេលាម៉ោង១១:៤៥នាទីថ្ងៃត្រង់ទី២២ខែតុលាឆ្នាំ២០២០។ដកហូតវត្ថុតាងរួមមាន:

១.ម្សៅសថ្លាចំនួន ១០ កញ្ចប់ទម្ងន់៣.២៥ក្រាមទាំងសំបក។២.ទូរសព្ទ ២ គ្រឿង។៣.ដបជក់២។៤.ដែកកេះ៣។

    ករណីទី៣ ជនជាប់សង្ស័យ ទី ១/ឈ្មោះ សុខ នី ភេទប្រុស អាយុ ៦២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដបច្ចុប្បន្នស្នាក់នៅក្រុម១៨ ភូមិ ២ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ២/ឈ្មោះ ហ៊ូត ហុកណា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិ ២ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។៣/ឈ្មោះ ម៉ី សារ៉ាវុធ ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន ស្នាក់នៅក្រុម១៨ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ដកហូតវត្ថុតាងរួមមាន៖១.ម្សៅសថ្លា ចំនួន ២ កញ្ចប់ទម្ងន់០.២៤ក្រាមទាំងសំបក។ជនជាប់សង្ស័យទាំង៣នាក់ ត្រូវបានចាប់ខ្លូននៅត្រង់ចំណុចទូហ្គេមបាញ់ ត្រីយ៉ាឌូលី ស្ថិតនៅភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុវេលាម៉ោង១៤:២៥ នាទី រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០ ។បច្ចុប្បន្ន ជនជាប់សង្ស័យទាំងអស់ខាងលើ កំពុងត្រូវបាន សមត្ថកិច្ចកងរាជអាវុធ ហត្ថ ធ្វើការ សាកសួរបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ព្រះសីហនុចាត់ការតាម ផ្លូវច្បាប់៕នាគសមុទ្រ