កម្លាំងយោធាការពារព្រំដែន បង្ក្រាប បានករណីដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែនជាង៤០កញ្ចប់ខណៈកំពុង ល្បាត

0

ខេត្តស្ទឹងត្រែង៖នៅវេលាទៀបភ្លឺ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រចាំនៅស្រុកបុរីអូរស្វាយសែនជ័យ បានធ្វើការបង្រ្កាបករណីមានជសង្ស័យកំពុងធ្វើសកម្មភាពដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ពីប្រទេសឡាវចូលមកកម្ពុជា។

ការបង្រ្កាបនេះ ត្រូវបានមន្រ្តីយោធាឲ្យដឹងថា គឺធ្វើឡើងខណៈកំពុងដើរល្បាតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ត្រង់ចន្លោះចំនុចបង្គោលលេខ០៣៤-០៣៥ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបុរីអូរស្វាយសែនជ័យ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ ។

បើតាមការឲ្យដឹងពីមន្រ្តីយោធាដែលស្ថិតក្នុងសកម្មភាពនោះគឺថាវត្ថុតាងទាំងនេះ មានចំនួន៤០កញ្ចប់ទម្ងន់ស្មើនិងប្រមាណជាង២០គីឡូក្រាម ត្រូវបានឧក្រិដ្ឋជន នាំឆ្លងដែនពីប្រទេសឡាវចូលមកកម្ពុជា តាមច្រក
របៀង ច្រកក្នុងការ៉ុងដោយមធ្យោបាយដឹកជញ្ជូនតាមម៉ូតូ ។

ក្រោយបង្រ្កាបបានកម្លាំងយោធាការ
ពារព្រំដែន ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្ត ក៏បានប្រគល់ជូនជំ
នាញអាវុធហត្ថខេត្តដើម្បីត្រួតពិនិ
ត្យ ។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង បានមានប្រសា
សន៍ថាៈនេះគឺជាមោទនៈភាពមួយ សម្រាប់កម្លាំងយោធាសឹករងការពារព្រំដែនហើយក៏ពុំធ្លាប់មានពីមុនមក
ដែលកម្លាំងយោធាធ្វើការបង្រ្កាបលើករណីបែបនេះ ។ លោកឧត្តមសេនី
យ៍ទោមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់នាយទាហាន និងពលទាហានទាំង
អស់ ត្រូវខិតខំពង្រឹងកិច្ចទំនាក់ទំន
ងឲ្យបានល្អ ជាមួយកម្លាំងនគរបា
ល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំ
ងនៃស្ថាប័នជាច្រើនទៀត នៅតាមបន្ទាត់ព្រំដែន ត្រូវបន្តសហការគ្នាដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពព្រំដែន ឲ្យបានល្អ ព្រោះបញ្ហាគ្រឿងញៀន គឺជាមុខ
សញ្ញាមួយយ៉ាងសំខាន់ ដែលក្រុមឧក្រិដ្ឋជន តែងយកប្រទេសកម្ពុជាជាគោលដៅឆ្លងកាត់ ដើម្បីនាំយកទៅកាន់ប្រទេសទីបី ឬទីកន្លែងគោ
លដៅ ជាពិសេសខេត្តស្ទឹងត្រែង គឺគោដៅដំបូងគេ ក្នុងការចរាចរនូវប្រ
ភេទគ្រឿងញៀននេះ ។

បច្ចុប្បន្ន វត្ថុតាងគ្រឿងញៀន ត្រូវបានបញ្ជូនមកដល់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត នឹងត្រៀមបញ្ជូនបន្ត
ទៅឲ្យស្ថាប័នជំនាញពាក់ព័ន្ធដើម្បីរក្សាទុក នឹងកំទេចចោលនៅពេលក្រោយ ៕