ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត​ងួន​ញ៉ិល​ បាន​អញ្ជើញ​ចែក​អំណោយ​ជូនដល់​បងប្អូន ប្រជាពលរដ្ឋដែលកំពុង​តែ​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ ស្រុក សណ្តាន់ ៤០០គ្រួសារ

0

ខេត្ត​កំពង់ធំ.ឯកឧត្តម​កិត្តិនីតិកោស លបណ្ឌិត​ងួន​ ញ៉ិល​ អនុប្រធាន​ទី​១​រដ្ឋសភា សមាជិក​គណអចិន្រ្តៃគណកម្មាធិការកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​អមដំណើរ​ដោយ​អ្នកមុខអ្នកការតំណាងរាស្រ្ត អភិបាល​ខេត្ត.អភិបាល​រង រួម​ទាំង​ប្រតិភូ ដំណើរ​ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចែក​អំណោយ​ជូនដល់​បងប្អូន​ប្រជា ពលរដ្ឋ ដែល​កំពុង​តែ​រងគ្រោះ​ដោយសារ ទឹកជំនន់ ចំនួន ៤០០គ្រួសារ ស្ថិតនៅ​ក្នុង​បរិវេណ​វត្ត​ឈើទាល​ឃុំ​ឈើទាល​ស្រុក សណ្ដាន់ ខេត្ត​កំពង់ធំ​ នៅរសៀលថ្ងៃទី ២​៣ ខែតុលា​ឆ្នាំ​២០២០។

បន្ទាប់ពី​លោក ឡង គឺសឹង អភិបាល​ស្រុក​សណ្ដាន់​ បាន​ធ្វើ​កិច្ច​ស្វាគមន៍​ ឯកឧត្តម​ប្រធាន​គណៈអធិបតី​ រួមទាំង​បាន​ធ្វើ​សេចក្តី​រាយការណ៍​ ពីស្ថានភាពទឹកជំនន់ ដែល​បាន​ជន់លិច ផ្ទះ​សំបែង​របស់​ប្រជា​ពលរដ្ឋ​ ជាច្រើន​គ្រួសារ​ ក្នុង​ស្រុក​សណ្ដាន់​ បង្កឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ និងធ្វើឲ្យមានការខ្វះខាតស្បៀងអាហារ ក្នុង​ដំណាក់​កាល​គ្រោះ​ទឹកជំនន់​នេះរួចមក។

ចំណែក​ប្រជាជន​ដែល​បាន​មកទទួល អំណោយ​ មានឃុំឈើទាល និងឃុំក្លែង សរុប៤០០គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥គ.ក ទឹកសុទ្ធ មួយកេស ត្រីខមួយយួរ ទឹកត្រី​ទឹកស៊ីអ៊ីវ​២យួរ សាប៊ូ​ម្សៅ​និងសាប៊ូដុំ និងថវិកាមួយចំនួន។

ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត​ងួន​ញ៉ិល​ បាន​មាន​ប្រសាសន៍​ថា​រៀបរាប់ អនុស្សាវរីយ៍​នៃអតីតកាល​កន្លងមក ដែល​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​នៅក្នុង​ស្រុក​សណ្ដាន់​ ដើម្បី​ជា​ការ​ចែករំលែក​ ឲ្យបងប្អូន​ប្រជា​ពលរដ្ឋ​ លោកពូ អ្នកមីង លោកយាយ​លោកតា​និងក្មួយបានដឹង ពីការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ដែល​មាន​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ឲ្យ​ខ្មែរ​តែមួយរស់នៅក្រោមម្លប់សន្តិភាព។
ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត​ងួន​ញ៉ិល ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កំពង់ធំ​
បាន​កោតសរសើរ​ឯកឧត្ដម​អភិបាល​ខេត្ត​កំពង់ធំ.និង​តំណាង​រាស្រ្តមណ្ឌលកំពង់ធំ និងថ្នាក់ដឹកនាំទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ បំរើប្រជាពលរដ្ឋ ដោយ​ស្មោះ​ដោយ​ឥត​លក្ខខណ្ឌ​ ដោយ​សុខទុក្ខ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ ប្រជា​ជន​សម្រាន្ត​លង់លក់​ មានសុវត្ថិភាព​ មានសេចក្តីសុខ គឺ​ជាភារកិច្ចរបស់ថ្នាក់ដឹកនាំ​ និងជាការខិតគូរខ្ពស់ របស់​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ជូន បងប្អូន​ប្រជា​ពលរដ្ឋ។

ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត​ងួន​ញ៉ិល​ បាន​ផ្តាំ​ផ្ញើ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ ឲ្យចូលរួម​ការពារ​ទប់ស្កាត់​ការ​ឆ្លងរីករាលដាលមេរោគកូវីដ១៩ ទាំងអស់​គ្នា​ ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ បានឆ្លងទៅលើមនុស្ស 42លាននាក់នៅលើពិភពលោក និងសូមឲ្យខ្មែរសាមគ្គីគ្នា រស់នៅ​បានសេចក្តីសុខ ក្រោមម្លប់​តេជោ​សន្តិភាព​ ទាំងអស់​គ្នា​ដោយខ្មែរបែកបាក់គ្នាមកយូរហើយ៕
ដោយ​ប៊ុន​រដ្ឋា