ប្រជាពលរដ្ឋចំនួន៣០០គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងបានទទយលអំណោយពីក្រុមកាងារថ្នាក់ជាតិចុះជួយឃុំពាក់ស្លែង

0

សៀមរាប៖ ប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ ដែលទទួលរងនៅផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង មកពីភូមិចំនួន០៦ គឺ៖ ភូមិពាក់ស្លែងថ្មី ភូមិពាក់ស្នែងចាស់ ភូមិសណ្តាន់ ភូមិជប់សោម ភូមិលៀប ភូមិខ្ទីងពិធីចែកអំណោយសប្បុរសធម៍ដល់បងប្អូន ក្រោមអធិបតីភាព ឯកឧត្តម ខៀវ ឆេន ប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយឃុំពាក់ស្លែង ស្រុកអង្គរធំ ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាប្រធានកិត្តិយស ក្រុមកាងារថ្នាក់ជាតិចុះជួយ ឃុំពាក់ស្លែង ស្រុកអង្គរធំ ឯកឧត្តម ផៃ សុខខេង នាយករងខុទ្ទការល័យសម្តេចពិជ័យសេនា ទៀ បាញ់ និង ជាអនុប្រធានក្រុមការងាររាជរដាភិបាល ឧកញ៉ា ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុន បូរី សុកគា ស៊ីធី និងក្រុមការងារចុះមូលដ្ឋាន ជាច្រើននាក់បានអញ្ជើញចូលរួមនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ក្នុងឃុំពាក់ស្នែង ស្រុកនរគធំ ខេត្តសៀមរាប ស្ថិតនៅទីតាំងវត្ត សប្បុរិសារាម (ហៅវត្តខ្នាច់ត្រាច។
ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ មានប្រសាសន៏ក្នុងឪកាសនោះថា៖ នៅក្នុងឃុំយើងនេះ ដែលបងប្អូនប្រជាពលរដ្ឋទទួលរងនៅផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងមក ក្នុងខេត្តសៀមរាបក្តី ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះនៅផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និង មិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអាជ្ញាធរមិនអើពើនោះឡើយ។ ម៉្យាងទៀត ឯកឧត្តម ក៏បានសំណូមពរដល់ក្រុមហ៊ុននានា សូមបន្តនូវប្រពៃណីចែករំលែកនេះ ទៅតាមបណ្តាខេត្ត ក្រុង ស្រុកផ្សេងៗទៀត ដែលរងផលប៉ះពាល់ ហើយអំណោយទាំងនេះ គឺបានមកពីសប្បុរសជន ដើម្បីចូលរួមចំណែកកាត់បន្ថយនៅភាពខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះក្នុងពេលមានជំនន់ទឹកភ្លៀងនេះ។
ឯកឧត្តម បានបន្តទៀតថា បើទោះបីកម្ពុជា មានមោទនភាពក្នុងការគ្រប់គ្រងវិបត្តិកូវីត១៩ នៃតំណាក់កាលនាំចម្លងចូលដោយជនបរទេសយ៉ាងណាក៏ដោយ ក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ពិភពលោកមិនទាន់ឆ្លងផុតគ្រោះថ្នាក់នៃវិបត្តិរាតត្បាតដោយជម្ងឺកូវីត-១៩នៅឡើយនោះទេ ស្ថាប័នជំនាញជាតិ និង អន្តរជាតិ បានក្រើនរំលឹក ឲ្យប្រជាពលរដ្ឋកម្ពុជា បន្តការយកចិត្តទុកដាក់អនុវត្តលើគ្រប់វិធានការទាំងឡាយ និងរួមគ្នាពង្រឹងបន្ថែមទៀតស្មារតីប្រយុទ្ធប្រឆាំងការចម្លងវារុសកូវីត-១៩ឲ្យខ្លាំងខ្លាបំផុត។ ការធ្វេសប្រហែស ការប្រមាថភ្លេចខ្លួន វាគឺជាការបើកឱកាសឲ្យកូវីត.១៩ នាំយកការចម្លងវិលត្រឡប់មករកកម្ពុជាវិញ ពិសេសគឺក្នុងសហគមន៍ដែលកំពុងមានហានីភ័យខ្ពស់ ដោយសារតែការវិលត្រឡប់មកពីប្រទេសជិតខាងនៃប្រជាពលរដ្ឋកម្ពុជាដែរ។ ជាមួយគ្នានោះ បន្ទាប់ពីជួបសំណេះសំណាល នឹងផ្សព្វផ្សាយការអប់រំពីបញ្ហាជម្ងឺកូវីដ.១៩ រួចមកឯកឧត្តម និង ក្រុមកាងារ ក៏មានចែកជួនអំណោយជាស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះនៅផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន ៣០០ គ្រួសារ ក្នុងឃុំពាក់ស្នែង មួយគ្រួសារៗ ទទួលអង្ក១០ គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន២ម៉ឺនរៀល ៕